អាជ្ញាធរខេត្តកំពង់ធំ លើកទឹកចិត្តដល់ម្ចាស់សហគា្រស បន្តកែច្នៃគ្រឿងយន្តកសិកម្ម ដើម្បីបង្កើនភាពងាយស្រួលដល់កសិករ

2021/12/04 08:39:03 pm        64

កំពង់ធំ៖ អាជ្ញាធរខេត្តកំពង់ធំ លើកទឹកដល់ម្ចាស់សហគ្រាសកែច្នៃគ្រឿងយន្តកសិកម្មបង្កើនការផលិតបន្ថែម ដើម្បីបំពេញតម្រូវការ ផ្តល់ភាពងាយស្រួលដល់កសិករអនុវត្តផ្តាល់ទទួលបានផលច្រើន និងកាត់បន្ថយការប្រើការប្រើប្រាស់កម្លាំងពលកម្ម។

នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ អញ្ជើញផ្តល់ប័ណ្ណសរសើរដល់សហគ្រាសកែច្នៃគ្រឿងយន្តកសិកម្ម(០០៧ AI)។ ជាមួយគ្នានេះលោក លើកទឹកចិត្តដល់ម្ចាស់សហគា្រសបន្តកែច្នៃគ្រឿងយន្តកសិកម្ម ដើម្បីបង្កើនភាពងាយស្រួលដល់កសិករក្នុងការបង្ករបង្កើនផល។ លោកបន្តថា គ្រឿងយន្តកសិកកម្ម គឺសម្ភារៈដែលមិនអាចខ្វះសម្រាប់កសិករអនុវត្ត នៅលើវាលស្រែ និងចំការដោយផ្ទាល់ បើទោះបីជាកម្ពុជាមិនទាន់មានរោងចក្រផលិតគ្រឿងយន្តកសិកម្មក៏ដោយ ប៉ុន្តែកសិកប្រមាណ៨០% នៃប្រជាជនសរុបក្នុងប្រទេសកម្ពុជា ស្ទើរគ្រប់រូបត្រូវការជាចាំបាច់យកទៅប្រើប្រាស់! ក្នុងនោះសម្ភារៈ ឬគ្រឿងយន្តខ្លះមិនទាន់អាចបំពេញនូវតម្រូវការរបស់កសិករបានឡើយ ដូច្នេះត្រូវមានការកែច្នៃដោយស្នាដៃកូនខ្មែរបន្ថែម ដើម្បីយកទៅបម្រើលើការដាំដុះស្រូវ និងដំណាំកសិឧស្សាហកម្មផ្សេងទៀត។ លោកបន្ថែមថា ក្នុងខេត្តកំពង់ធំ មានប្រជាពលរដ្ឋប្រមាណ៨៥% មានមុខរបរ ជាកសិករ។ ក្នុងនោះផ្ទៃដីជាង២៣ម៉ឺនហិកតា សម្រាប់ដំណាំស្រូវដែលស្ថិតនៅក្រោមផ្លូវជាតិលេខ៦ អនុគ្រោះផ្នែកការដាំដុះដំណាំស្រូវ វស្សា ស្រូវបណ្តេញទឹក ស្រូវបង្កើនរដូវ និងស្រូវប្រាំងជាដើម។ ខាងលើផ្លូវជាតិលេខ៦ អនុគ្រោះផ្នែកដំណាំឈើហូបផ្លែ និងដំណាំកសិកឧស្សាហកម្ម! ដែលដំណាំកៅស៊ូ មានចំនួន ២៨ក្រុមហ៊ុន កំពុងដាំដុះលើផ្ទៃដី ជាង៧៨០០០ហិកតា។ ដំណាំស្វាយចន្ទីរដាំដុះលើផ្ទៃដីប្រមាណជាង៧៨០០០ហិកតា និងដំណាំស្វាយលើផ្ទៃដីជាង៨០០០ហិកតា ផងដែរ។

លោក អុល ចំណាប់ ម្ចាស់សហគ្រាសកែច្នៃគ្រឿងយន្តកសិកម្ម (០០៧ AI) ស្ថិតនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ លើកឡើងថា ដោយក្តីស្រឡាញ់វិស័យកសិកម្ម និងចេះផ្នែកគ្រឿងយន្តផងនោះ រូបលោកបានសម្រេចចិត្តបង្កើតសហគ្រាសកែច្នៃគ្រឿងយន្តកសិកម្មនេះឡើង និងបានធ្វើការចុះបញ្ជីការពារម៉ាកប្រើប្រាស់ និងកែច្នៃ មិនចម្លងម៉ូដ ពីសហគ្រាសដ៏ទៃ។ លោកបន្តថា ដោយសារប្រទេសកម្ពុជាយើងមិនមានផលិតសម្ភារខ្លួនឯង, រូបលោក សម្រេចយកសម្ភារៈផ្គត់ជាផលិតផលរបស់បរទេស ដូចជាផលិតផលរបស់ប្រទេសថៃ និងផលិតផលរបស់ជប៉ុនជាដើម មកធ្វើជាគ្រឿងបង្គំ។ បច្ចុប្បន្នសហគ្រាសទាំងមូល បាន និងកំពុងផលិតគ្រឿងយន្តកសិកម្មកែច្នៃចំនួន១២ប្រភេទ និងមានការពេញនិយមដោយកសិករទិញយកទៅប្រើប្រាស់លើឧបករណ៍បួនប្រភេទមានម៉ាស៊ីនបូមទឹក ម៉ាស៊ីនព្រោះស្រូវ ម៉ាស៊ីនបាញ់ថ្នាំ និងត្រាក់ទ័រច្នៃពីម៉ាស៊ីនគោយន្ត ដែលក្នុងមួយខែសរុបធទាំង៤ប្រភេទអាចផលិតចន្លោះពី៣០គ្រឿង ទៅ៣៥គ្រឿង៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        233
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm