នៅថ្ងៃសុក្រនេះ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងប៉េកាំង បានបង្ហាញពីប្រតិបត្តិការខុសប្លែកគ្នា របស់ពួកគេចំពោះជម្លោះពន្ធកំពុងកើតឡើងរវាងចិន និងសហរដ្ឋអាមេរិក ក្នុងនោះពួកគេមួយចំនួន និយាយថា ពួកគេព្រួយបារម្ភ ខណៈពួកគេមួយចំនួនទៀត ពុំព្រួយបារម្ភទាល់តែសោះ ស្របពេលដែលសប្តាហ៍ដ៏ច្របូកច្របល់បង្កឡើងដោយសារការដំឡើងពន្ធរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បង្ហាញសញ្ញាមិនធូរស្បើយទាល់តែសោះនោះ ។
ស្របពេលប្រកាសផ្អាកពន្ធរយៈពេល ៩០ថ្ងៃលើប្រទេសជាច្រើន លោក Trump មានតែដំឡើងពន្ធបន្ថែមទៀតលើការនាំចូលរបស់ចិន រហូតដល់ ១៤៥ភាគរយ ពេលដែលការទារពន្ធដាក់កាលពីដើមឆ្នាំនេះ ត្រូវបានរាប់បញ្ចូល ។

កាលពីថ្ងៃម្សិលមិញ ចិនបានដំឡើងពន្ធលើទំនិញសហរដ្ឋអាមេរិកចំនួន ៨៤ភាគរយ ហើយនៅថ្ងៃសុក្រនេះ ចិននឹងដំឡើងពន្ធនាំចូលរហូតដល់១២៥ភាគរយ លើទំនិញសហរដ្ឋអាមេរិក ចាប់ពីថ្ងៃសៅរ៍ស្អែកនេះតទៅ ជាការសងសឹកនឹងការដំឡើងពន្ធ១៤៥%របស់សហរដ្ឋអមេរិកលើទំនិញនាំចូលរបស់ប្រទេសចិន ។
អ្នកនាង Li ដែលជាបុគ្គលិកបម្រើការនៅក្នុងឧស្សាហកម្មពាណិជ្ជកម្មវ័យ ២៦ឆ្នាំ និយាយថា មិនសំខាន់ថាអ្វីរដ្ឋាភិបាលនឹងធ្វើអន្តរាគមន៍នោះទេ នាងមិនព្រួយបារម្ភទាល់តែសោះចំពោះបញ្ហាមួយនេះ ។
ចំណែកឯលោក Sun វ័យ ៤៣ឆ្នាំ គឺជាអ្នកស្រុកម្នាក់បម្រើការក្នុងឧស្សាហកម្មគីមីឥន្ធនៈ មានជំនឿថា សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន អាចរុញច្រានប្រទេសចិនធ្វើកំណែទម្រង់ក្នុងស្រុក ហើយនៅទីបញ្ចប់នឹងពង្រឹងគោលជំហររបស់ពួកគេ ៕

