តុលាការកំពូលរបស់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា អាជ្ញាធរតាលីបង់ បានកាត់ទោសប្រហារជីវិតឃាតកដែលជាប់ទោសចំនួន បីនាក់ នៅថ្ងៃសុក្រនេះ ដោយនាំឲ្យចំនួនមនុស្សសរុប ៩នាក់ ត្រូវបានប្រហារជីវិត ជាសាធារណៈ ចាប់តាំងពីពួកគេ វិលត្រឡប់មកកាន់អំណាចវិញ។ នេះបើយោងតាមការបូកសរុបរបស់ទីភ្នាក់ងារសារព័ត៌មា AFP ។
តុលាការកំពូល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសពីរនាក់ ត្រូវបានប្រហារជីវិត នៅចំពោះមុខប្រជាជន នៅក្នុងទីក្រុង Qala I Naw ភាគកណ្តាលខេត្ត Badghis ខណៈដែលមនុស្សទី៣ម្នាក់ទៀត ត្រូវបានសម្លាប់ នៅក្នុងទីក្រុង នៃ Zaranj ខេត្ត Nimroz។