ភាពតានតឹងរវាងក្រុមសកម្មជនជនជាតិភាគតិច និងសភា កាន់តែខ្លាំងឡើងកាលពីថ្ងៃព្រហស្បតិ៍ ពេលដែលជនជាតិភាគតិចរាប់ម៉ឺននាក់មកពីទូទាំងប្រទេសប្រេស៊ីល បានជួបជុំគ្នាក្នុងទីក្រុង Brasilia នាសប្តាហ៍នេះ ដើម្បីតវ៉ាប្រឆាំងច្បាប់ដែលគំរាមកំហែងដល់ការធ្វើជាម្ចាស់កម្មសិទ្ធិដីធ្លីរបស់ពួកគេ ប្រឆាំងនឹងច្បាប់ដែលអាចធ្វើឲ្យក្រុមកុលសម្ព័ន្ធពុំអាចទទួលបានម្ចាស់កម្មសិទ្ធិដីធ្លី ក្រោយពួកគេត្រូវបង្ខំឲ្យចាកចេញរួចមកនោះ ។
កាលពីល្ងាចម្សិលមិញ កងកម្លាំងសន្តិសុខដែលយាមកាមអគារសភា បានចោលគ្រាប់បែកឧស្ម័នបង្ហូរទឹកភ្នែកលើក្រុមបាតុករ ពេលដែលពួកគេរុលចូលមកកាន់អគារ ។ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ក៏ដូចជាក្រុមបាតុករបានជួយអ្នកដែលរងផលប៉ះពាល់ដោយសារឧស្ម័នបង្ហូរទឹកភ្នែក ។

ជម្លោះជុំវិញច្បាប់ឆ្នាំ ២០២៣ គាំទ្រដោយក្រុមតវ៉ាកសិករ បង្កឲ្យកើតមានបាតុកម្មរបស់ក្រុមជនជាតិភាគតិចដែលពួកគេនិយាយថា វាបានបំពានលើសិទ្ធិធ្វើជាម្ចាស់កម្មសិទ្ធិដីធ្លីដូនតារបស់ពួកគេ ដែលត្រូវបានទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញឆ្នាំ ១៩៨៨របស់ប្រេស៊ីល ។
បច្ចុប្បន្នជម្លោះមួយនេះ ស្ថិតក្នុងកណ្តាប់ដៃរបស់ចៅក្រមតុលាការកំពូលលោក Gilmar Mendes ដែលកាលពីរយៈពេល ១ឆ្នាំមុន បានបង្កើតអង្គផ្សះផ្សាយសម្រាប់ក្រុមអ្នកតំណាងជនជាតិភាគតិ និងក្រុមកសិករ ដើម្បីស្វែងរកមូលដ្ឋានរួមមួយ ៕


