មេដឹកនាំស៊ីរី បន្តរយៈពេល ៣ខែទៀត ដើម្បីឲ្យគណៈកម្មាធិការស៊ើបអង្កេតការសម្លាប់ នៅតំបន់ឆ្នេរ

2025/04/12 02:03:30 am        59


ប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa បានពន្យាពេលកំណត់ ដើម្បីឲ្យគណៈកម្មាធិការស្វែងរកការពិតធ្វើរបាយការណ៍របស់ខ្លួន ស្តីពីការសម្លាប់ពលរដ្ឋសហគមន៍ឥស្លាម Alawite នៅតំបន់ឆ្នេរសមុទ្រនៃប្រទេសស៊ីរី កាលពីខែមុន ដែលជាការផ្ទុះឡើងនូវអំពើហិង្សាបង្ហូរឈាមបំផុតនៃនិកាយសាសនា គិតចាប់តាំងពីពួកឧទ្ទាមឥស្លាមនិកាយស៊ុននីដណ្តើមអំណាចបាន។

ពលរដ្ឋនៃសហគមន៍ឥស្លាម Alawite រាប់រយនាក់ ត្រូវបានសម្លាប់នៅតំបន់ឆ្នេរភាគខាងលិចប្រទេសស៊ីរីកាលពីដើមខែមីនា ដែលនោះជាការសងសឹកយ៉ាងជាក់ស្តែង ចំពោះការវាយឆ្មក់យ៉ាងសាហាវលើកងកម្លាំងសន្តិសុខថ្មីរបស់ស៊ីរីពីសំណាក់ក្រុមប្រដាប់អាវុធ ដែលស្មោះត្រង់ចំពោះអតីតប្រធានាធិបតីស៊ីរីដែលត្រូវបានទម្លាក់ពីអំណាច គឺលោក Bashar al-Assad ដែលជាអ្នកមានឈាមជ័រនៃពលរដ្ឋសហគមន៍ Alawite។

កាលពីថ្ងៃទី៩ ខែមីនា លោក Sharaa បានប្រគល់ភារកិច្ចឲ្យគណៈកម្មាធិការស្វែងរកការពិត ដោយឲ្យចេញរបាយការណ៍ ក្នុងរយៈពេល ៣០ថ្ងៃ ដែលនឹងជួយកំណត់ក្រុមជនល្មើស ហើយឲ្យពួកគេទទួលខុសត្រូវ ចំពោះការប្រព្រឹត្តិរបស់ខ្លួន។ នៅពេលត្រូវបានសួរដោយសារព័ត៌មាន Reuters ថា តើយុទ្ធជនមកពីក្រសួងការពារជាតិរបស់លោកមានជាប់ពាក់ព័ន្ធក្នុងការសម្លាប់នេះដែរ ឬអត់នោះ លោកបានឆ្លើយថា វាអាស្រ័យលើគណៈកម្មាធិការស្វែងរកភស្តុតាង។

នៅក្នុងក្រឹត្យមួយដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ (ទី១០ ខែមេសា) លោក Sharaa បានលើកឡើងថា គណៈកម្មាធិការបានស្នើសុំពេលវេលាបន្ថែមទៀត ដើម្បីបញ្ចប់ការងាររបស់ខ្លួន ហើយថា លោកនឹងផ្តល់ឲ្យក្រុមពិសេសនេះនូវរយៈពេល ៣ខែទៀតតែម្ដងប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        74
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        60
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm