អង្គការសុខភាពពិភពលោក(WHO) បានសម្របសម្រួលការជម្លៀសផ្នែកវេជ្ជសាស្រ្តអ្នកជំងឺ ១៨នាក់ចេញពីតំបន់ហ្កាហ្សា ទៅកាន់បណ្តាប្រទេសនៅអឺរ៉ុប ។
អ្នកជំងឺដែលធ្វើដំណើរជាមួយអ្នករួមដំណើរ ២៩នាក់ ត្រូវបានដឹកឆ្លងកាត់ច្រកព្រំដែន Kerem Shalom ជាមួយអ៊ីស្រាអែលទៅកាន់ប្រទេសន័រវែស ម៉ាល់តា លុចសុំបួរ និងរ៉ូម៉ានី ។
នៅមន្ទីរពេទ្យហ្កាហ្សាអឺរ៉ុប អ្នកជំងឺ និងក្រុមគ្រួសាររបស់ពួកគេ ត្រៀមឡើងជិះរថយន្តក្រុងជម្លៀសខ្លួន និងរថយន្តគិលានសង្រ្គោះ ។
នៅក្នុងចំណោមអ្នកត្រូវជម្លៀសទាំងនេះ គឺជាក្មេងប្រុស Ibn ដែលមានរបួសជើងធ្ងន់ធ្ងរពីការវាយប្រហារដោយមីស៊ីល ។ លោក Mohammed គឺជាឪពុកក្មេងប្រុស បានពន្យល់ថា គ្រូពេទ្យក្នុងស្រុក មិនអាចព្យាបាលជាឆ្អឹងបាក់ជាច្រើនកំណាត់ និងសសៃពួភ្ជាប់ឆ្អឹងសន្លាក់រហែកបាននោះទេ ។
អង្គការ WHO បានប៉ាន់ប្រមាណថា អ្នកជំងឺចន្លោះ ១០.៥០០នាក់ និង ១២.៥០០នាក់ ក្នុងតំបន់ហ្កាហ្សា នៅត្រូវការជម្លៀសផ្នែកវេជ្ជសាស្រ្តបន្ទាន់សម្រាប់ការព្យាបាលធ្ងន់ធ្ងរ ៕