ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្ដមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងពិភាក្សាលំអិតអំពីដំណើរការគម្រោងសាងសង់ស៊ីក្លូត្រុងនៅមន្ទីរពេទ្យកាល់ម៉ែត ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តមអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត អគ្គនាយករង មន្ត្រីជំនាញឌីហ្សាញប្លង់ និងក្រុមហ៊ុនជំនាញសាងសង់ផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺផ្តោតទៅលើភាពលំអិតនៃគម្រោង ទាំងទិដ្ឋភាពសំណង់ ក្នុងនោះទាំងប្លង់ រចនាសម្ពន្ធ័ (Structure), ប្លង់MEP, ប្លង់ Architecture និងបច្ចេកទេសលម្អិតក្នុងការសាងសង់បន្ទប់ស្អាត (Cleanroom) និង Exhaust systems៕
អត្ថបទ រដ្ឋា










