សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងសហរដ្ឋអាមេរិក ជិតឈានដល់កិច្ចព្រមព្រៀងមួយផ្តល់រ៉ែកម្រ ជាការដោះដូរសម្រាប់សន្តិសុខ ។
ដំណើរវិវត្តន៍មួយនេះ បានកើតមានឡើង ស្របពេលដែលកុងហ្គោដែលជាប្រទេសមានប្រភពលោហៈធាតុគូប័លធំបំផុតរបស់ពិភពលោក បានញាំញីដោយសារអស្ថិរភាពនយោបាយ និងជម្លោះប្រដាប់អាវុធអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ។
សង្រ្គាមចុងក្រោយនេះ បានផ្ទុះឡើងជាមួយក្រមឧទ្ទាម M23 គាំទ្រដោយរ៉្វាន់ដា ។ នៅក្នុងឆ្នាំនេះ ពួកគេដណ្តើមបានគ្រប់គ្រងដែនដីជាច្រើននៅក្នុងតំបន់ដែលសម្បូរដោយរ៉ែលីចូម កូតាន ទង់ដែង និងអ៊ុយរ៉ាញ៉ូម ។
ចាប់តាំងពីពេលនោះមក ប្រធានាធិបតីកុងហ្គោលោក Felix Tshisekedi បានងាករកសហរដ្ឋអាមេរិក ដើម្បីសុំជំនួយបញ្ចប់សង្រ្គាម និងធ្វើឲ្យស្ថិរភាពក្នុងតំបន់ ដោយសុខចិត្តដោះដូរជាមួយរ៉ែកម្រនៅក្នុងប្រទេសរបស់លោក ។
ក្រោមកិច្ចព្រមព្រៀងដ៏មានសក្តានុពលនេះ ក្រុមហ៊ុនអាមេរិកអាចទទួលបានសិទ្ធិផ្តាច់មុខក្នុងការទទួលបានរ៉ែសំខាន់របស់ប្រទេសនៅអាហ្វ្រិកកណ្តាលមួយនេះ ជាការដោះដូរនឹងជំនួយយោធា ។
ទីប្រឹក្សាជាន់ខ្ពស់សហរដ្ឋអាមេរិកប្រចាំនៅអាហ្វ្រិកលោក Massad Boulos និយាយនៅដើមខែនេះថា ពួកយើងបានពិនិត្យមើលសំណើរបស់កុងហ្គោ ហើយលោករីករាយនឹងប្រកាសថា លោកប្រធានាធិបតី និងខ្លួនរូបលោកផ្ទាល់ ឯកភាពលើវិថីឆ្ពោះទៅរកការអភិវឌ្ឍរបស់ខ្លួន ៕