សម្តេចប្រធានរដ្ឋសភាបានអំពាវនាវឱ្យប្រើនូវវិធីសាស្រ្តកណ្តាលនិយម និងបង្ហាញពីតួនាទីរបស់រដ្ឋសភាកម្ពុជាក្នុងការជំរុញកិច្ចសន្ទនាដើម្បីសន្តិភាពនិងវិបុលភាពពិភពលោក

2025/04/12 04:33:54 pm        110

(ទីក្រុងសេអ៊ូល) នៅក្នុងសន្និសីទប្រធានសភានៃអន្តរសភា (Inter Parliamentary Speakers’ Conference/ISC) ក្រោមប្រធានបទ “ការកសាងសាមគ្គីភាពជាសាកលៈ ពង្រឹងសន្តិភាព និងវិបុលភាពរួមតាមរយៈកិច្ចសន្ទនាអន្តរសភា” នៃកិច្ចប្រជំកំពូលឆ្នាំ២០២៥ UPF នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ នៅសាធារណរដ្ឋកូរ៉េ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យប្រកាន់យកនូវវិធីសាស្រ្ដកណ្តាលនិយម “Centrist Approach” ។ 

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាបានលើកឡើងពីសារៈសំខាន់កាន់តែខ្លាំងឡើងនៃទំនាក់ទំនងការទូតសភា ដោយបានចង្អុលបង្ហាញពីតួនាទីរបស់រដ្ឋសភាកម្ពុជាក្នុងការជំរុញកិច្ចសន្ទនាដើម្បីសន្តិភាព និងវិបុលភាព។ សម្តេចបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ។ ព្រឹត្តិការណ៍នេះបានអនុម័តនូវធម្មនុញ្ញសន្តិភាពសាកល ដែលជាគំនិតផ្តួចផ្តើមផ្តោតលើ សន្តិភាព និងភាពអត់ឱនជាសាកល ដែលទទួលបានការគាំទ្រពីសភាទូទាំងពិភពលោក និងពង្រឹងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះអភិបាលកិច្ចកណ្តាល និងគោលនយោបាយការបរទេស។

សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ពីតម្រូវការបន្ទាន់សម្រាប់កិច្ចសហប្រតិបត្តិការ និងភាពជាអ្នកដឹកនាំសាកលជាថ្មី ដើម្បីឆ្លើយតបទៅនឹងពិភពលោកដែលបែកបាក់កាន់តែខ្លាំងឡើង ដោយសារការកើនឡើងនូវភាពតានតឹង ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការបែងចែកមនោគមវិជ្ជា។ សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់លើគោលគំនិតនៃ "ពហុវិបត្តិ Polycrisis" ដែលរួមមាន ការប្រឈមផ្នែកសេដ្ឋកិច្ច បរិស្ថាន និងសន្តិសុខ ជាដើម ទាមទារឱ្យមានការឆ្លើយតបជាសកល តាមរយៈកិច្ចសហការរួមគ្នា។ សម្តេចប្រធានបានកត់សម្គាល់ថា ខណៈពេលដែលតម្រូវឱ្យមានកិច្ចសហការគ្នាក្នុងការដឹកនាំកាន់តែសំខាន់បំផុតនោះ បែរជាសង្កេតឃើញមានកិច្ចសហការគ្នារវាងប្រទេសនិងប្រទេសបែរជាមានភាពថមថយទៅវិញ។ ដើម្បីដោះស្រាយបញ្ហានេះ សម្តេចរដ្ឋសភាធិបតីបានលើកទឹកចិត្តឱ្យមានអភិបាលកិច្ចសកល ផ្អែកលើការជឿទុកចិត្ត ដោយផ្អែកលើលទ្ធផល និងយុទ្ធសាស្រ្តដោយផ្តោតលើប្រជាជន។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ការប្រកាន់យកវិធីសាស្រ្តនិយមកណ្តាល ទាំងជាតិ និងអន្តរជាតិ អាចស្តារទំនុកចិត្ត និងបង្កើនកិច្ចសហប្រតិបត្តិការ។ សម្តេចប្រធានរដ្ឋសភា បានជំរុញថា នយោបាយការបរទេសគួរតែត្រូវស្របទៅនឹងនយោបាយជាតិដើម្បីផ្ជាប់គម្លាតដែលមានក្នុងពេលច្ចុប្បន្ន។ នៅថ្នាក់ជាតិ និយមកណ្តាលផ្តល់នូវក្របខណ្ឌប្រកបដោយតុល្យភាព ដែលធ្វើឱ្យមានសុខុដុមនីយកម្មនៃសកលភាវូបនីយកម្មជាមួយមូលដ្ឋាននិយម និងសិទ្ធិរបស់ស៊ីវិលជាមួយនឹងសន្តិសុខ ដោយហេតុនេះការលើកកម្ពស់អភិបាលកិច្ចរួមបញ្ចូល។ នៅលើឆាកអន្តរជាតិ គោលនយោបាយនិយមកណ្តាលបានផ្តោតលើដំណោះស្រាយជាក់ស្តែង និងភាពជាដៃគូដែលមានគោលបំណងរួម ដែលអាចកសាងទំនុកចិត្តឡើងវិញក្នុងកិច្ចសហការអន្តរជាតិ។

សម្តេចប្រធានរដ្ឋសភា ក៏បានរំលេចមេរៀនប្រវត្តិសាស្ត្រ ដោយបានកត់សម្គាល់ថា ភាពជាដៃគូជាក់ស្តែង ដោយផ្តោតលើលទ្ធផល អាចនាំទៅរកលទ្ធផលដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក រួមចំណែកដល់សន្តិភាព ការអភិវឌ្ឍ និងអភិបាលកិច្ចសកល។ សម្តេចប្រធានរដ្ឋសភាបានលើកទឹកចិត្តថ្នាក់ដឹកនាំសភា ដែលចូលរួមក្នុងកិច្ចប្រជុំនេះទទួលយកវិធីសាស្រ្តកណ្តាលនិយម និងគាំទ្រដល់ភាពជាដៃគូជាក់ស្តែងលើភាពរឹងប៉ឹងនៃមនោគមវិជ្ជា។

សម្តេចប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ទៅអនាគត គេបានទទួលស្គាល់ពីបញ្ហាប្រឈមនានានៅខាងមុខ ក៏ប៉ុន្តែបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិដែលផ្តោតលើលទ្ធផលជាក់ស្តែង និងផ្អែកលើទំនុកចិត្ត។ សម្តេចរដ្ឋសភាធិបតី បានអំពាវនាវដល់សហគមន៍អន្តរជាតិប្រកាន់យកនូវវិធីសាស្រ្តកណ្តាលនិយម ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយម ដោយអះអាងថា តាមរយៈការទប់ស្កាត់ភាពជ្រុលនិយម និងទទួលយកលទ្ធិនិយមកណ្តាល ប្រទេសនានាអាចបង្កើតផ្លូវសហប្រតិបត្តិការឆ្ពោះទៅមុខ ដើម្បីធានាបាននូវសន្តិភាព និងស្ថិរភាពនយោបាយ។

សូមជម្រាបថាកិច្ចប្រជុំកំពូលពិភពលោក២០២៥ UPF មានគណៈប្រតិភូមកពីប្រទេសចំនួន១១៤ ប្រទេសចូលរួម ដែលក្នុងនោះរួមមានស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ សង្គមស៊ីវិស័ល ថ្នាក់ដឹកនាំផ្នែកសាសនា និងវិស័យឯកជន ដើម្បីជួបប្រជុំគ្នានៅក្នុងគោលដៅតែមួយគត់គឺ ការលើកកម្ពស់សន្តិភាពនិងវិបុលភាពសម្រាប់ទំាងអស់គ្នា។កិច្ចប្រជុំកំពូលពិភពលោក ជាវេទិកាបើកចំហ និងលំហប្រកបដោយសុវត្ថិភាព សម្រាប់ការពិភាក្សា ការចែករំលែក ផ្លាស់ប្តូរយោបល់ និងចាត់វិធានការជាក់ស្តែងដើម្បីឈានទៅសម្រេចបាននូវសន្តិភាពពិភពលោក និងបានអះអាងថា "យើងចាំបាច់ត្រូវធ្វើសកម្មភាពឱ្យខ្លាំងជាងការនិយាយ"៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm