អាជ្ញាធរនៅក្នុងប្រទេសថៃ កំពុងបង្កើនការស្វែងរកចម្លើយបន្ទាប់ពីអគារខ្ពស់មួយកន្លែងបានបាក់រលំអំឡុងពេលរញ្ជួយដី។ អាជ្ញាធរ បានបើកការស៊ើបអង្កេតទ្រង់ទ្រាយធំពេញលេញទៅលើក្រុមហ៊ុនផលិតដែករបស់ប្រទេសចិន។
អគារ ដែលកំពុងស្ថិតក្រោមការសាងសង់ បានបាក់រលំក្នុងការរញ្ជួយដីដ៏ខ្លាំងក្លា ដែលបានវាយប្រហារនៅសហភាពមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា។
ក្រសួងឧស្សាហកម្មរបស់ប្រទេសថៃ បាននិយាយថា ដែកមួយចំនួនដែលត្រូវបានប្រមូលមកពីការដ្ឋានសំណង់នោះ មានកម្រិតស្តង់ដារទាប។
ក្រុមអ្នកស៊ើបអង្កេត បានស្វែងរកក្រុមហ៊ុនចិនកាលពីថ្ងៃសុក្រ បន្ទាប់ពីក្រុមហ៊ុនមិនបានអនុវត្តតាមសំណើសុំឯកសារ។ អាជ្ញាធរនិយាយថា ការបាក់រលំអគារនេះ បានបណ្តាលឲ្យមនុស្ស ២៧ នាក់ស្លាប់ ហើយ៦៧ នាក់ផ្សេងទៀតនៅបាត់ខ្លួន។