អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បាននិយាយកាលពីថ្ងៃសុក្រ ទី១១ មេសា ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump មានសុទិដ្ឋិនិយមក្នុងការឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន ក្នុងពេលមានការកើនឡើងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរដែលបានធ្វើឲ្យរង្គោះរង្គើរទីផ្សារ។
លោកស្រី Leavitt បាននិយាយក្នុងសន្និសីទសារព័ត៌មានថា «លោកប្រធានាធិបតី បានបញ្ជាក់យ៉ាងច្បាស់ថា លោកបើកចំហចំពោះកិច្ចព្រមព្រៀងជាមួយប្រទេសចិន»។ «ប្រសិនបើប្រទេសចិននៅតែបន្តសងសឹក នោះវាមិនល្អសម្រាប់ប្រទេសចិននោះទេ។
លោកស្រី Karoline Leavitt បាននិយាយថា លោក Trump កំពុងរក្សាជំហរតឹងតែងរបស់លោកប្រឆាំង ប្រទេសចិន។ លោកប្រធានាធិបតី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលដែលសហរដ្ឋអាមេរិកត្រូវបានគេវាយប្រហារ លោកនឹងវាយបកកាន់តែខ្លាំង ហើយលោកសង្ឃឹមថានឹងធ្វើកិច្ចព្រមព្រៀងដែលផ្តល់ផលប្រយោជន៍ដល់បុគ្គលិកអាមេរិក និងក្រុមហ៊ុនរបស់យើង ដែលត្រូវបានគេកេងប្រវ័ញអស់រយៈពេលជាយូរមកហើយ។ សហរដ្ឋអាមេរិក បានកំណត់គោលដៅលើប្រទេសចិនដោយអត្រាដំឡើងពន្ធ១៤៥ ភាគរយ។