គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺជួយប្រជាពលរដ្ឋ តាមរយៈ​ការបែងចែកផលប្រយោជន៍ ជូនប្រជាពលរដ្ឋឱ្យបានដល់មូលដ្ឋាន ហើយរាជរដ្ឋាភិបាលនឹងបន្តធ្វើជាបន្តបន្ទាប់ទៀត

2025/04/12 07:05:33 pm        217

ត្បូងឃ្មុំ ៖ សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៧១សេ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន នាព្រឹកថ្ងៃសៅរ៍ទី១២ ខែមេសា ឆ្នាំ២០២៥ ថា៖ គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺជួយប្រជាពលរដ្ឋ តាមរយៈ​ការបែងចែក និងពង្រាយផលប្រយោជន៍ ជូនប្រជាពលរដ្ឋឱ្យបានដល់មូលដ្ឋាន និងកាន់តែជិតប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលនឹងបន្តធ្វើជាបន្តបន្ទាប់ទៀត។ អភិក្រមនៃការធ្វើផ្លូវ​ គឺត្រូវធ្វើដេីម្បីតភ្ជាប់តំបន់ប៉ូលសេដ្ឋកិច្ចក្នុង​ប្រទេសរបស់យើង និងពង្រីកផ្លូវឱ្យបានច្រើនខ្សែបន្ថែមទៀត ដែលជាសរសៃឈាមសេដ្ឋកិច្ច​ និងដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូន របស់ប្រជាពលរដ្ឋយើង។ "មានផ្លូវ មានសង្ឃឹម" ពេលណាមានផ្លូវ អ្វីៗនឹងកើតឡើងជាបន្តបន្ទាប់នៅតាមដងផ្លូវ​ រួមមានទាំងភោជនីយដ្ឋាន ស្ថានីយ៍ប្រេងឥន្ធនៈ ភូមិឋានប្រជាពលរដ្ឋរស់នៅ មន្ទីរពេទ្យនិងសាលារៀន ជាដើម។ ការភ្ជាប់ស្ពាន និងផ្លូវ នេះពុំមែនសម្រាប់តែអ្នកស្ទឹងត្រង់ និងអ្នកក្រូចឆ្មារទេ ប៉ុន្តែសម្រាប់បម្រើជូនប្រជាពលរដ្ឋអ្នកខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ រួមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស ឱ្យធ្វើដំណើរកាន់តែងាយស្រួល ឆាប់រហ័ស ជាពិសេស ជួយលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចក្នុងមូលដ្ឋាន ហើយធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានភាព​ងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនង​ និង​ឯករាជ្យ​ភាពក្នុង​ការធ្វេីដំណេីរ។ សមិទ្ធផលថ្ងៃនេះ បានបង្ហាញពីការកសាងសមិទ្ធផល​ រាជរដ្ឋាភិបាលកម្ពុជាគ្រប់ជំនាន់​ ដែលដឹកនាំដោយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ឆ្លើយតប និង បំពេញតម្រូវការជាក់ស្តែង ជូនប្រជាពលរដ្ឋ។ 

ក្នុងឱកាសនោះដែរ, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ឆ្នាំ២០២៥ នេះ គឺត្រូវនឹងខួបអនុស្សាវរីយ៍លើកទី ៦៧ នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជា-ចិន ហើយទំនាក់ទំនងកម្ពុជា-ចិន បានបន្តមានភាពល្អប្រសើរឡើង រហូតក្លាយទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅខែ ធ្នូ​ ឆ្នាំ ២០១០ ។ ក្នុងឆ្នាំ២០២៥ នេះដែរ, យើងបានកំណត់យកជា “ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥” ដើម្បីបន្តរួមចំណេកលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា-ចិន ឱ្យកាន់តែទូលំទូលាយ ទៅកាន់ទីផ្សារអន្តរជាតិ, ជាពិសេស ទីផ្សារប្រទេសចិន ព្រមទាំងពង្រឹងភាពជាដៃគូ និង កិច្ចសហប្រតិបត្តិការល្អ រួមចំណែកបន្តគាំទ្រដល់ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន” និង ការកសាង “សហគមន៍ជោគវាសនារួមកម្ពុជា-ចិន”ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្ដង់ដារខ្ពស់ ក្នុងយុគសម័យថ្មី ។

បន្ថែមពីនេះ, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា ឆ្នាំនេះ យើងនឹងមានរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលជាការជួបជុំមហាគ្រួសារខ្មែរដេីម្បី អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅលើទឹកដីអង្គរវត្ត ខេត្តសៀមរាប ហើយនៅតាមបណ្ដាខេត្តផ្សេងៗ ក៏នឹងមានរៀបចំកម្មវិធីសង្រ្កាន្តឆ្នាំថ្មីដូចៗគ្នាដែរ ។ បងប្អូនប្រជាពលរដ្ឋមួយចំនួនទៀត ក៏នឹងត្រៀមធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍ និង រមណីយដ្ឋាននានា​ ហើយសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋយើង នឹងទទួលបាននូវភាពសប្បាយរីករាយនៅទូទាំងប្រទេស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយើង ក្រោមម្លប់នៃសុខសន្តិភាពដ៏ពេញលេញ ។ ទន្ទឹមនឹងនេះ, សម្តេចបវរ​ធិបតី​ ក៍បាន​សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ សូមបន្តចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក,​ កុំបើកបរលើសល្បឿនកំណត់,​ កុំបេីកបរពេលស្រវឹង​ និងកុំដឹកជញ្ជូនលើសទម្ងន់កំណត់ និងត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសគ្រោះថ្នាក់ ជាយថាហេតុ។ 

មុននឹងបញ្ចប់, សម្ដេចបរវធិបតី នាយករដ្ឋមន្ត្រី បានស្នើដល់ក្រសួងសាធារណការ និង ដឹកជញ្ជូន បន្តជំរុញការសិក្សា និង រៀបចំយន្តការគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវគុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និង ការបង្កើនការតភ្ជាប់ប្រទាក់ក្រឡាបន្ថែមទៀត ជាមួយបណ្ដាញប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ដូចជា ផ្លូវគោក, ផ្លូវដែក, ផ្លូវទឹក និង កំពង់ផែ ដោយផ្ដោតអាទិភាពលើការតភ្ជាប់រវាងតំបន់ទីក្រុង, តំបន់ទីប្រជុំជន, តំបន់ផលិតកម្មកសិកម្ម, តំបន់ឧស្សាហកម្ម, តំបន់ទេសចរណ៍ និង តំបន់សមុទ្រ ។ បន្ថែមពីនេះ សូមផ្ដាំផ្ញើដល់ក្រសួងសាធារណការ និង ដឹកជញ្ជូន, ក្រសួង-ស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបន្ដរួមសហការខិតខំបំពេញការងារឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ក្នុងការលើកកម្ពស់ការចូលរួមថែទាំ និង អភិវឌ្ឍ ផ្លូវ ស្ពាន ដើម្បីតភ្ជាប់បណ្ដាញផ្លូវគមនាគមន៍ទៅគ្រប់តំបន់ជិតឆ្ងាយទូទាំងប្រទេស និង ភ្ជាប់ជាមួយប្រទេសជិតខាងឱ្យមាននិរន្ដរភាព ទាំងគុណភាព និង ប្រសិទ្ធផល ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm