អ៊ីរ៉ង់ និងអាមេរិក នឹងចាប់ផ្តើមកិច្ចចរចា នៅអូម៉ង់ ក្រោមស្រមោលជម្លោះក្នុងតំបន់

2025/04/12 08:45:19 pm        99


អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកនឹងបើកកិច្ចពិភាក្សាកម្រិតខ្ពស់ នៅប្រទេសអូម៉ង់ នាថ្ងៃសៅរ៍ (ទី១២ ខែមេសា) នេះ ដោយមានគោលបំណងចាប់ផ្តើមការចរចា ជុំវិញកម្មវិធីនុយក្លេអ៊ែរដែលកំពុងវិវត្តយ៉ាងលឿនរបស់ទីក្រុងតេអេរ៉ង់ ខណៈប្រធានាធិបតីអាមេរិក លោក Donald Trump គំរាមចាត់វិធានការយោធា ប្រសិនបើគ្មានកិច្ចព្រមព្រៀងទេនោះ។

អ៊ីរ៉ង់កំពុងខិតជិតដល់កិច្ចចរចាដោយប្រយ័ត្នប្រយែង ដោយសង្ស័យថា ខ្លួនអាចនាំទៅរកកិច្ចព្រមព្រៀងមួយ និងមិនទុកចិត្តលោក Trump ដែលបានគម្រាមម្តងហើយម្តងទៀតថា នឹងទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ ប្រសិនបើប្រទេសនេះមិនបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

បើទោះបីជាភាគីនីមួយៗ បានជជែកអំពីឱកាសមានវឌ្ឍនភាពខ្លះក៏ដោយ ក៏ពួកគេនៅមានការខ្វែងគំនិតគ្នាច្រើនណាស់ ដោយសារជម្លោះដែលបានអូសបន្លាយជាង ២ទសវត្សរ៍មកហើយ ហើយមិនបានព្រមព្រៀងគ្នាថា តើការចរចា នឹងត្រូវធ្វើឡើងដោយផ្ទាល់ដូចដែលលោក Trump ទាមទារ ឬដោយប្រយោលដូចដែលអ៊ីរ៉ង់ចង់បាននោះ ឬយ៉ាងណា។

សញ្ញានៃការវិវត្ត អាចជួយសម្រាលភាពតានតឹងបានខ្លះនៅក្នុងតំបន់ដែលឆាបឆេះឡើងចាប់តាំងពីឆ្នាំ២០២៣ ដោយសារសង្គ្រាម នៅតំបន់ហ្កាហ្សា និងប្រទេសលីបង់ ការបាញ់មីស៊ីលដាក់គ្នា រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ការវាយប្រហាររបស់ក្រុមហ៊ួទី លើការដឹកជញ្ជូនសមុទ្រក្រហម និងការផ្តួលរំលំរដ្ឋាភិបាល នៅក្នុងប្រទេសស៊ីរី។

តែការបរាជ័យ សម្រាប់កិច្ចចរចានេះ នឹងធ្វើឲ្យមានក្ដីបារម្ភកាន់តែខ្លាំងឡើងៗ ពីការរីករាលដាលជម្លោះកាន់តែធំទៅៗ នៅទូទាំងតំបន់ដែលនាំចេញប្រេងយ៉ាងច្រើនរបស់ពិភពលោកមួយនេះ។ ទីក្រុងតេអេរ៉ង់បានព្រមានប្រទេសជិតខាងដែលមានមូលដ្ឋានទ័ពអាមេរិកថា ពួកគេនឹងប្រឈមមុខនឹង «ផលវិបាកធ្ងន់ធ្ងរ» ប្រសិនបើពួកគេជាប់ពាក់ព័ន្ធក្នុងការវាយប្រហារណាមួយរបស់យោធាអាមេរិកលើអ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        5
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        12
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm