បេសកជនរបស់លោក Trump ស្នើឲ្យមានតំបន់គ្រប់គ្រងដោយសម្ព័ន្ធមិត្ត នៅអ៊ុយក្រែន

2025/04/13 03:44:33 am        32

លោកឧត្តមសេនីយ៍ឯក Keith Kellogg បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក Donald Trump ប្រចាំនៅអ៊ុយក្រែន បានលើកឡើងថា កងទ័ពអង់គ្លេស និងបារាំងអាចទទួលខុសត្រូវលើតំបន់គ្រប់គ្រង នៅប្រទេសអ៊ុយក្រែន។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The Times ដែលបានចេញផ្សាយនៅថ្ងៃសៅរ៍ (ទី១២ ខែមេសា) នេះ លោកឧត្តមសេនីយ៍ឯក Kellogg បានស្នើថា ប្រទេសទាំងនេះ អាចមានតំបន់ទទួលខុសត្រូវ នៅភាគខាងលិចនៃទន្លេ Dnipro ដែលជាផ្នែកមួយនៃ «កងកម្លាំងធានាសន្តិភាព» ជាមួយនឹងតំបន់គ្មានយោធា ដែលខណ្ឌចែកពួកគេពីតំបន់កាន់កាប់ដោយរុស្ស៊ី នៅភាគខាងកើត។

លោកបាននិយាយថា៖ «អ្នកស្ទើរតែអាចធ្វើឲ្យវាមើលទៅដូចជាអ្វីដែលបានកើតឡើងជាមួយទីក្រុងប៊ែរឡាំង បន្ទាប់ពីសង្គ្រាមលោកលើកទី២ នៅពេលដែលអ្នកមានតំបន់រុស្ស៊ី តំបន់បារាំង និងអង់គ្លេស ហើយនិងតំបន់អាមេរិក»។ ក្រោយមក លោកបានបញ្ជាក់នៅលើបណ្ដាញសង្គម X ថា សហរដ្ឋអាមេរិកនឹងមិនផ្តល់ជំនួយកងទ័ពទេ។

លោក Kellogg បានបន្ថែមថា៖ «អ្នកស្ថិតនៅភាគខាងលិចនៃទន្លេ (Dnipro) ដែលជាឧបសគ្គដ៏សំខាន់។ កម្លាំងនេះនឹងមិនបង្កហេតុអ្វីទាំងអស់ ចំពោះប្រទេសរុស្ស៊ី»។ ជាមួយគ្នានេះ ហើយលោកបានលើកឡើងថា តំបន់គ្មានយោធាអាចត្រូវបានអនុវត្តតាមខ្សែបន្ទាត់នៃការគ្រប់គ្រងដែលមានស្រាប់នៅភាគខាងកើតអ៊ុយក្រែន។

ដើម្បីធ្វើឲ្យប្រាកដថា កងកម្លាំងអង់គ្លេស បារាំង អ៊ុយក្រែន និងកងកម្លាំងសម្ព័ន្ធមិត្តផ្សេងទៀត មិនបាញ់ប្រហារទៅវិញទៅមកជាមួយកងទ័ពរុស្ស៊ី លោកឧត្តមសេនីយ៍ឯក Kellogg បាននិយាយថា តំបន់ការពារមួយ នឹងត្រូវការជាចាំបាច់។

តែយ៉ាងណាក្ដី លោកឧត្តមសេនីយ៍ឯក Kellogg បានទទួលស្គាល់ថា សំណើនេះ «ប្រហែលជាមិនត្រូវបានទទួលយក» នោះឡើយពីសំណាក់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលបានបញ្ជាឲ្យមានការលុកលុយទ្រង់ទ្រាយធំលើប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        46
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        46
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm