ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យការហាត់សមសិល្បៈ និងពិនិត្យវឌ្ឍនភាពនៃការរៀបចំកម្មវិធីរបាំបុរាណ ប្រពៃណី និងប្រជាប្រិយ ព្រមទាំងសំពះគ្រូនៅទីតាំងមុខប្រាសាទអង្គរ។ ការចុះពិនិត្យនេះបានធ្វើឡើង នៅមុនកម្មវិធីថ្ងៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នាថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥។
បន្ទាប់ពីហ្វឹកហាត់នេះទៅ ក្រុមការងារនឹងបន្តហាត់សម នៅតាមតាំងទីនៃកម្មវិធីរៀងៗខ្លួនបន្ថែមទៀត ដើម្បីធានាថា ទស្សនីយភាពនឹងមានលក្ខណៈរស់រវើកក្នុងម្តែងជូនបងប្អូន ពុកម៉ែ មាមីង ដែលអញ្ជើញមកទស្សនា ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ។













