ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានសន្យាធ្វើឲ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសរបស់លោកជាមួយឥណ្ឌូនេស៊ី អំឡុងពេលជជែកតាមទូរសព្ទជាមួយលោកប្រធានាធិបតី Prabowo Subianto នៅថ្ងៃអាទិត្យ (ទី១៣ ខែមេសា) នេះ។

អំឡុងពេលសន្ទនាគ្នា លោកប្រធានាធិបតី ស៊ី បានប្រាប់លោក Prabowo ថា ភាពជាដៃគូទ្វេភាគី មានសារៈសំខាន់ជាយុទ្ធសាស្ត្រ និងមានឥទ្ធិពលជាសាកល ខណៈដែលមេដឹកនាំទាំង២ បានជូនពរគ្នាទៅវិញទៅមក ដើម្បីអបអរខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំង២។

ទីក្រុងប៉េកាំងកំពុងព្យាយាមបញ្ចុះបញ្ចូលប្រទេសផ្សេងទៀតឲ្យរួមគ្នា ប្រឆាំងនឹងអត្រាពន្ធនាំចូលរបស់សហរដ្ឋអាមេរិកដែលប្រកាសដោយប្រធានាធិបតីលោក Donald Trump។
ចាប់ពីថ្ងៃចន្ទសប្ដាហ៍ក្រោយ លោក ស៊ី នឹងបំពេញទស្សនកិច្ចនៅឥណ្ឌូនេស៊ី និងប្រទេសអាស៊ីអាគ្នេយ៍ ៣ទៀត ក្នុងគោលបំណងពង្រឹងចំណងមិត្តភាពជាមួយប្រទេសជិតស្និទ្ធបំផុតរបស់ចិន ខណៈដែលមានការកើនឡើងនូវភាពតានតឹងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក៕