សារព័ត៌មាន៖ អាវុធផ្គត់ផ្គង់ដោយអាល្លឺម៉ង់ដល់អ៊ុយក្រែន មានបញ្ហាបច្ចេកទេស

2025/04/13 10:36:04 pm        462

បើយោងតាមបណ្ដាញសារព័ត៌មានអាល្លឺម៉ង់ បានឲ្យដឹងថា អាវុធជាច្រើនដែលប្រទេសអាល្លឺម៉ង់បានផ្ដល់ឲ្យអ៊ុយក្រែន ដើម្បីយកទៅប្រើប្រាស់ ក្នុងជម្លោះជាមួយរុស្ស៊ី មានបញ្ហាបច្ចេកទេស។

គួរបញ្ជាក់ថា ក្នុងពេលដែលវិបត្តិនៅតែបន្តមាន អាល្លឺម៉ង់បានក្លាយជាអ្នកគាំទ្រយោធាធំទី២ សម្រាប់អ៊ុយក្រែន។ តែថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ជាច្រើន បានទទួលបានឯកសារសម្ងាត់មួយពីក្រសួងការពារជាតិសហព័ន្ធរបស់អាល្លឺម៉ង់ ដែលបង្ហាញថា សព្វាវុធជាច្រើនដែលផ្តល់ដោយអាល្លឺម៉ង់ដល់អ៊ុយក្រែន មានកំហុសឆ្គងផ្នែកបច្ចេកទេស ដោយសារប្រព័ន្ធអាល្លឺម៉ង់ភាគច្រើន គឺសមស្របសម្រាប់តែផ្នែកប្រយុទ្ធប៉ុណ្ណោះ។

មតិពីកងកម្លាំងអ៊ុយក្រែន បង្ហាញថា បញ្ហាចម្បងជាមួយអាវុធអាល្លឺម៉ង់ គឺការចំណាយខ្ពស់លើគ្រាប់រំសេវ ប្រព័ន្ធប្រើប្រាស់ងាយខូច និងការថែទាំស្មុគស្មាញ។

ជាឧទាហរណ៍ កាំភ្លើងធំបាញ់ស្វ័យប្រវត្តិ PzH-2000 ងាយនឹងដំណើរការខុសបច្ចេកទេស ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រសិទ្ធភាពប្រយុទ្ធរបស់វា។ លើសពីនេះ រថក្រោះ Leopard អាចខ្វះការការពារគ្រប់គ្រាន់ ឬមានការលំបាកក្នុងការជួសជុល ដោយសាររចនាសម្ព័ន្ធស្មុគស្មាញរបស់វា។

ឯកសារនេះបានកត់ត្រាការកត់សម្គាល់ពីមន្រ្តីអាល្លឺម៉ង់ឈរជើង នៅអ៊ុយក្រែន ដែលបាននិយាយថា អត្រានៃការប្រើប្រាស់អាវុធរបស់អាល្លឺម៉ង់ មានកម្រិតទាបណាស់ ព្រោះពួកគេត្រូវជួសជុលនៅក្នុងរោងចក្រ ហើយរោងចក្រទាំងនេះភាគច្រើន មានទីតាំងនៅភាគខាងលិចអ៊ុយក្រែនដែលនៅឆ្ងាយពីសមរភូមិជួរមុខ៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        26
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        26
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        240

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm