រសៀលនៅថ្ងៃទី១៣ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំគណៈប្រតិភូអមដំណើរ អញ្ជើញចុះមកសួរសុខទុក្ខពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដើម្បីលេងកំសាន្តស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះផងដែរឯកឧត្ដមអភិសន្តិបណ្ឌិត និងគណៈប្រតិភូអមដំណើរ ក៏បានអញ្ជើញទៅត្រួតពិនិត្យការដ្ឋានសាងសង់អគារស្នាក់នៅរបស់មន្ត្រី ដែលបច្ចុប្បន្នសម្រេចលទ្ធផល បានប្រហែលជាជាង៧០% និងបានឧបត្ថម្ភនូវអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដមផ្ទាល់ ជូនដល់កងកម្លាំងរបស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចំនួន២២៤នាក់ ចុងភៅ០៥នាក់ អ្នកអនាម័យ០៧នាក់ ជាងសំណង់ ៣០នាក់ ដោយម្នាក់ៗទទួលបានថវិកាចំនួន៥០,០០០៛ ទឹកក្រូច០១កេស មី០១កេស និងត្រីខ០១យួរ ។
បន្ទាប់មកឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងគណៈប្រតិភូ បានបន្តដំណើរទៅសួរសុខទុក្ខ និងបានចែកនូវវត្ថុអនុស្សាវរីយ៍មួយចំនួនមានក្រម៉ា នំប៉័ង ទឹកសុទ្ធ ជូនដល់ពលករខ្មែរគ្រប់ៗគ្នា និងបានជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន នៅអគារទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ៕









