អាមេរិក អឺរ៉ុប និង​ប្រទេស ២០ ថ្កោល​ទោស​ពួក​តា​លី​បង់​ចំពោះ​ការ​ប្រហារ​ជីវិត​អតីត​កង​កម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន​

2021/12/06 09:57:16 am        455

​​អា​ហ្វ​ហ្គា​នី​ស្ថាន៖ សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​ចំនួន ២០ ផ្សេង​ទៀត​បាន​ថ្កោលទោស​ពួក​តា​លី​បង់ជុំវិញ​ការ​ចោទ​ប្រកាន់​ថា​ បាន​ប្រហារជីវិត​ភ្លាមៗ​ដោយ​គ្មាន​ការ​ជំនុំ​ជម្រះ​ទោសលើ​អតីត​កងកម្លាំង​នគរបាល និង​មន្ត្រី​ចារកម្ម​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន។ ​សេចក្ដីថ្លែងការណ៍​កាល​ពី​ថ្ងៃ​សៅរ៍​បាន​ធ្វើឡើង​បន្ទាប់ពី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch បាន​ចេញ​ផ្សាយ​របាយការ​ណ៍​ដែល​ចងក្រង​ឯកសារ​អំពី​ការ​សម្លាប់ ឬ​ការ​បាត់​ខ្លួន​របស់​សមាជិក​កងក​ម្លាំ​ង​សន្តិសុខ​ជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​យ៉ាងហោចណាស់ ៤៧​នាក់​។

បណ្តា​ប្រទេស​នានា​បាន​និយាយ​ថា ពួកគេ​មានការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំងចំពោះ​ការចោទប្រកាន់​នេះ ហើយ​បាន​គូស​បញ្ជាក់​ថា សកម្ម​ភាព​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ផ្ទុយ​នឹង​ការ​លើក​លែង​ទោស​ដែល​បាន​ប្រកាស​របស់​ពួក​តា​លី​បង់​" សម្រាប់​អតីតមន្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​។​ ​ពួកគេ​បាន​អំពាវនាវ​ឱ្យ​ពួក​តា​លី​បង់អនុវត្ត​ការ​លើក​លែង​ទោស​ ឱ្យ​មាន​ប្រសិទ្ធភាព​សម្រាប់​អតីតសមាជិក​នៃ​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន និង​អតីតមន្ត្រី​រដ្ឋាភិបាល ដើម្បី​ធានា​ថា​វា​ត្រូវ​បាន​រក្សា​ការ​អនុវត្តន៍​នៅ​ទូទាំង​ប្រទេស និង​បន្ត​ការ​ការទទួលខុសត្រូវ ហើយ​បាន​ជំរុញ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ឱ្យ​បាន​ឆាប់រហ័ស និង​ប្រកបដោយ​តម្លាភាព​លើ​ការ​សម្លាប់​ដែល​បានរាយការណ៍​។

​ប្រទេស​ទាំងនោះ​រួមមានអូស្ត្រាលី កាណាដា បារាំង អាល្លឺម៉ង់ ជប៉ុន ចក្រភព​អង់គ្លេស និង​អ៊ុយ​ក្រែ​ន​។​ ក្រុម​ប្រដាប់​អាវុធ​ដែល​ចង់​ទទួលបាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​បាន​សន្យា​ថា ​ការគ្រប់គ្រង​របស់​ខ្លួន​នឹង​ខុស​ពី​ពេលមុន​នៅ​ក្នុង​រដ្ឋាភិបាល​កាលពី​ទសវត្សរ៍​ឆ្នាំ១៩៩០ ដែល​រួមមាន​ការ​កាត់​ទោស​ដោយ​ការ​គប់​ដុំ​ថ្ម​ជា​សាធារណៈ ការ​កាត់​អវយវៈ​របស់​ឧក្រិដ្ឋជនដែល​ត្រូវ​បាន​ចោទប្រកាន់ និង​ការ​ហាម​ឃាត់លើ​ការអប់រំ​របស់​ស្ត្រី​ជាដើម៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am