ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា មេដឹកនាំចិនលោក Xi Jinping បានព្រមាននៅថ្ងៃចន្ទ ទី១៤ មេសា នេះថា ការរគាំពារនិយម «នឹងមិនទទួលបានជោគជ័យទេ» និងបាននិយាយថា សង្រ្គាមពាណិជ្ជកម្មនឹងពុំមានអ្នកឈ្នះឡើយ ខណៈលោកចាប់ផ្តើមដំណើរទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍។
ដំណើរទស្សនកិច្ចទៅក្រៅប្រទេសលើកដំបូងរបស់លោក Xi នឹងមើលឃើញលោកធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា ខណៈទីក្រុងប៉េកាំងស្វែងរកការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មក្នុងតំបន់ និងទប់ទល់ផលប៉ះពាល់នៃការដំឡើងពន្ធដ៏ច្រើនរបស់សមភាគីអាមេរិក លោក Donald Trump។
ទីភ្នាក់ងារព័ត៌មានស៊ីនហួររបស់ទីក្រុងប៉េកាំង បានរាយការណ៍ថា ការសរសេរនៅក្នុងអត្ថបទមួយដែលបានចេញផ្សាយនៅថ្ងៃចន្ទរបស់កាសែត Nhan Dan របស់ប្រទេសវៀតណាម លោក Xi បានជំរុញឱ្យប្រទេសទាំងពី «ការពារយ៉ាងរឹងមាំនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគី ស្ថិរភាពឧស្សាហកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល ព្រមទាំងបរិយាកាសអន្តរជាតិបើកចំហ និងកិច្ចសហប្រតិបត្តិការ»។
ទីភ្នាក់ងារនេះបាននិយាយបន្ថែមថា លោកក៏បានរំលឹកឡើងវិញពីខ្សែបន្ទាត់របស់ទីក្រុងប៉េកាំងថា «សង្គ្រាមពាណិជ្ជកម្ម និងសង្គ្រាមដំឡើងពន្ធ នឹងពុំមានអ្នកឈ្នះទេ ហើយការគាំពារនិយមនឹងមិនទទួលបានជោគជ័យឡើយ។