មេដឹកនាំរដ្ឋប្រហាររបស់ប្រទេសហ្គាបុង លោក Brice Oligui Nguema បានទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីដោយទទួលបានសំឡេង៩០,៣៥% ដែលលទ្ធផលបណ្តោះអាសន្នបានបង្ហាញកាលពីថ្ងៃអាទិត្យ ដោយបានពង្រឹងការកាន់អំណាចរបស់លោករយៈពេល១៩ខែ បន្ទាប់ពីការបណ្តេញគ្រួសារ របស់លោក Ali Bongo ។
លោក Nguema បានប្រាប់អ្នកគាំទ្រក្នុងការជួបជុំគ្នាក្រោយការបោះឆ្នោតថា «គ្មានក្តីសុខណាមួយកើត ឡើងដោយគ្មានការលះបង់នោះទេ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសលទ្ធផលសម្រាប់ប្រទេសផលិតប្រេងនៅអាហ្វ្រិកកណ្តាលមួយនេះជាប្រទេស ដែលមានប្រជាជនប្រមាណ ២,៥ លាននាក់។
គូប្រជែងសំខាន់របស់ លោក Nguema គឺអតីតនាយករដ្ឋមន្ត្រី លោក Alain Claude Bilie By Nze ទទួលបានសំឡេង ៣,០២% ក្នុងការប្រកួតប្រជែង។ លោក Nze បានបម្រើការនៅក្រោមប្រធានាធិបតី លោក Ali Bongo ដែលត្រូវបានទម្លាក់នៅក្នុងរដ្ឋប្រហារកាលពីខែសីហា ឆ្នាំ២០២៣។