ក្រុមហ៊ួទី៖ ជនស៊ីវិល១២៣នាក់ ត្រូវបានសម្លាប់ ក្នុងរយៈពេល ១ខែ នៃការវាយប្រហាររបស់អាមេរិក នៅយេម៉េន

2025/04/15 04:07:59 pm        266

អាជ្ញាធរសុខាភិបាលដែលគ្រប់គ្រងដោយហ៊ួទី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទថា ជនស៊ីវិលសរុបចំនួន ១២៣ នាក់ បានស្លាប់ និង ២៤៧នាក់ ផ្សេងទៀត បានរងរបួស ដែលភាគច្រើនជាស្ត្រី និងកុមារ ចាប់តាំងពីយោធាសហរដ្ឋអាមេរិក បានបន្តការវាយប្រហារតាមផ្លូវអាកាសឡើងវិញ នៅទូទាំងប្រទេសយេម៉ែន កាលពីពាក់កណ្តាលខែមីនាមក។

សេចក្តីថ្លែងការណ៍នេះ ត្រូវបានចេញផ្សាយ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកទៅលើរោងចក្រសេរ៉ាមិចមួយ នៅជាយក្រុងភាគខាងលិចនៃរដ្ឋធានី Sanaa របស់ប្រទេសយេម៉ែន កាលពីយប់ថ្ងៃអាទិត្យ ដែលបានសម្លាប់មនុស្ស ៧នាក់ និង ២៩នាក់ រងរបួស។

សេចក្តីថ្លែងការណ៍មុនរបស់អាជ្ញាធរសុខាភិបាលកាលពីថ្ងៃទី ០៩ ខែមេសា បានដាក់ចំនួនអ្នកស្លាប់ពីការវាយឆ្មក់តាមអាកាសជាថ្មីរបស់សហរដ្ឋអាមេរិក គឺ ១០៧នាក់ និងចំនួនអ្នករងរបួសមានចំនួន ២២៣នាក់។

ក្រុមហ៊ួទីកម្របង្ហាញពីចំនួនអ្នកស្លាប់ និងរងរបួសក្នុងចំណោមយុទ្ធជនរបស់ខ្លួនណាស់។ ទោះបីជាយ៉ាងណាក៏ដោយ យោធាអាមេរិក បាននិយាយម្តងហើយម្តងទៀតថា ការវាយប្រហារនេះ បានសម្លាប់មេដឹកនាំ ហ៊ួទីរាប់សិបនាក់ ដែលក្រុមនេះ បានបដិសេធ។

សហរដ្ឋអាមេរិក បានបន្តយុទ្ធនាការផ្លូវអាកាសរបស់ខ្លួនប្រឆាំងនឹងកងកម្លាំងហ៊ួទី នៅថ្ងៃទី ១៥ ខែមីនា ដោយបញ្ជាក់ថា ការវាយប្រហាររបស់ខ្លួន មានគោលបំណងរារាំងក្រុមនេះ ពីការវាយប្រហារប្រឆាំងនឹងគ្រឿងយុទ្ធោបករណ៍កងទ័ពជើងទឹករបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅក្នុងសមុទ្រក្រហម។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        9
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        26
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm