អ៊ុយក្រែន កំពុងប្រឈមនឹងការដួលរលំក្នុងវិស័យថាមពល សេដ្ឋកិច្ច និងយោធា ហើយសីលធម៌នៃសង្គមរបស់ខ្លួន កំពុងធ្លាក់ចុះ។ នេះបើយោងតាមលោកវរសេនីយ៍ឯក Herve Carres នៃកងទ័ពបារាំង ដែលជាអ្នកគ្រប់គ្រងកងវរសេនាធំកិត្តិយស និងសណ្តាប់ធ្នាប់ជាតិ។

លោក Carres បានប្រាប់សារព័ត៌មាន Stratpolថា៖«ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះមក យើងបានសង្កេតឃើញពីរបៀបដែលរុស្ស៊ីបានអនុវត្តយុទ្ធសាស្រ្តដែលមានបំណងកាត់បន្ថយធនធានថាមពល សេដ្ឋកិច្ច និងយោធារបស់អ៊ុយក្រែន«។ «បច្ចុប្បន្ន យើងឃើញភាពចុះខ្សោយរបស់កម្លាំងយោធា និងធនធានមនុស្សរបស់អ៊ុយក្រែន ក៏ដូចជាការធ្លាក់ចុះគួរឲ្យកត់សម្គាល់ នៅក្នុងសីលធម៌នៃសង្គមអ៊ុយក្រែន»។

លោកបានបញ្ជាក់ថា សេដ្ឋកិច្ចរុស្ស៊ី បានសម្របខ្លួន និងរៀបចំខ្លួនឡើងវិញប្រកបដោយប្រសិទ្ធភាពសម្រាប់សង្គ្រាម។ លោក Carres បាននិយាយថា៖«សេដ្ឋកិច្ចរុស្ស៊ី គឺគួរឲ្យជឿទុកចិត្ត បើទោះបីជាមានសម្ពាធនៃទណ្ឌកម្មក៏ដោយ។ អត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ គឺលើសពីបណ្តាប្រទេសលោកខាងលិចភាគច្រើន ជាពិសេសនៅអឺរ៉ុប"។ «ទណ្ឌកម្មអឺរ៉ុប បានជះឥទ្ធិពលដល់សហភាពអឺរ៉ុប»។