ស្វាយរៀង÷ សហភាពសហព័ន្ធយុវជនកម្ពុជាក្រុងស្វាយរៀង ខេត្តស្វាយរៀង សហការជាមួយរដ្ឋបាលក្រុង បានប្រារព្ធពិធីបើកព្រឹត្តិការណ៍សង្ក្រានស្វាយរៀងឆ្នាំ២០២៥រយះពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤.១៥ ខែមេសាឆ្នាំ២០២៥ នៅសួនកុមារក្រុងនិងខេត្តស្វាយរៀងក្រោមវត្តមានឯកឧត្តមទុំ សារ៉ាវុធ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តនិងជាតំណាងឯកឧត្តម ឌី វិទ្យាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលនិងគណបក្សចុះជួយខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីលោកលោកស្រីនៅក្នុងសហភាពសហព័ន្ធយុវជនកម្ពុជាក្រុង ថ្នាក់ដឹកនាំនៅក្នុងរដ្ឋបាលក្រុងស្វាយរៀងជាច្រើនរូបផងដែរ។
ឯកឧត្តមទុំ សារ៉ាវុធ តំណាងឯកឧត្តមឌី វិជ្ជា ប្រធានសហភាពសារព័ន្ធយុវជនកម្ពុជាខេត្តបានបញ្ជាក់ថា សង្ក្រាន្តស្វាយរៀងដែលសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សហការជាមួយនឹងរដ្ឋបាលក្រុងបង្កើតព្រឹត្តិការណ៍នៅថ្ងៃនេះគឺមានការណែនាំរៀបចំដោយឯកឧត្តមឌី វិជ្ជា ក្នុងគោលបំណងញ៉ាំងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិអោយមានភាពអធិកធម្មនៅក្នុងភូមិសាស្រ្តខេត្ត ក៏ដូចជាធ្វើការប្រមូលផ្ដុំយុវជនឲ្យងាកមកលេងល្បែងប្រជាប្រិយខ្មែរដែលបុព្វបុរសបានបន្សល់ទុកនិងបញ្ជៀសយុវជនឲ្យដើរឆ្ងាយពីគ្រឿងញៀន និងល្បែងផ្សេងៗទៀតដែលនាំឲ្យយុវជនប្រព្រឹត្តខុសនិងច្បាប់ជាតិ។
ទន្ទឹមនិងនោះដែរក្នុងនាមប្រធានសហភាពសារព័ន្ធយុវជនកម្ពុជាខេត្ត ឯកឧត្តមទុំ សារ៉ាវុធ នៅបានអំពាវនាវដល់យុវជននិងពលរដ្ឋទាំងអស់ចូលរួមលេងសប្បាយជាមួយនឹងសមាជិកសមាជិកាសហភាពសហព័ន្ធយុវជន ដើម្បីរិតចំណងបង្កើតមិត្តភាព ឱ្យបានស្អិតរមួនសំដៅរួមរក្សាការពារសន្តិភាពឲ្យបានយូរអង្វែងតទៅ។
លោកណុប ចំរើន អភិបាលក្រុងនិងជាក្រុមការងារសម្របសម្រួលរៀបចំព្រឹត្តិការណ៍សង្ក្រាន្តក្រុង បានបញ្ជាក់ថារយៈពេលថ្ងៃនៃការរៀបចំរបស់សហភាពសហព័ន្ធយុវជនកម្ពុជាក្រុង ក្រុងបាននាំមកនូវល្បែងប្រជាប្រិយជាច្រើនមុខដើម្បីសម្ដែងឲ្យពលរដ្ឋក៏ដូចជាយុវជនចូលលេងកម្សាន្តរួមមាន ។ សំឡេង .... ...
សូមបញ្ជាក់ថាសង្ក្រានស្វាយរៀង ដែលសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរៀបចំព្រឹត្តិការនៅឆ្នាំនេះ ផ្អែកទៅតាមភូមិសាស្ត្ររីកជាក់ស្ដែងរបស់ស្រុកក្រុងទាំង៨ សំដៅញ៉ាំងពិធីឲ្យមានភាពអធិបត្ថម្ភ កាត់បន្ថយផលប៉ះពាល់សុខភាពមនុស្សនិងបរិស្ថាន។






