នាវាទេសចរណ៍ឈ្មោះ OCEANIA REGATTA សញ្ជាតិ MARSHALL ISLAND ផ្ទុកមនុស្សចម្រុះជាតិសាសន៍ជាង ១.០១៤នាក់ បានចូលសំចតនៅកំពង់ផែស្វយ័ត្នអន្តរជាតិក្រុងព្រះសីហនុ ដោយសុវត្ថិភាព ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ថ្ងៃ ។
នាវានេះ មានបណ្តោយប្រវែង ១៨០ម៉ែត្រ ទទឹងជិត ៣០ម៉ែត្រ ជម្រៅទឹក ៦ម៉ែត្រ វាផ្ទុកមនុស្សកម្រជាតិសាសន៍សរុបចំនួន ១.០១៤នាក់ ក្នុងនោះ មានភ្ញៀវទេសចរ ៦១៤នាក់ និងនាវិក ៤០០នាក់ ដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក។
ក្នុងដំណើរទេសចរណ៍អន្តរជាតិ មកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ហើយនឹងចាកចេញបន្តដំណើរទៅប្រទេសវៀតណាម នៅយប់ថ្ងៃដដែល។ នេះ គឺជាការបញ្ជាក់ប្រាប់ឲ្យដឹង ពីនាយនាវីទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ។








