ក្រុមរដ្ឋអាជ្ញាសហរដ្ឋអាមេរិក បានចោទប្រកាន់បុរសម្នាក់ពីបទប៉ុនប៉ងមនុស្សឃាតលើអភិបាលរដ្ឋ Pennsylvania លោក Josh Shapiro ក្រោយការវាយប្រហារដុតកម្ទេចលំនៅដ្ឋានរបស់លោក ។

លោក Cody Balmer វ័យ ៣៨ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទព្រហ្មទណ្ឌជាមួយមនុស្ស ៧នាក់ផ្សេងទៀត រួមទាំងអំពើភេរវកម្មធ្វើឲ្យប៉ះពាល់ដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ។
យោងតាមសំណុំរឿងព្រហ្មទណ្ឌ បានឲ្យដឹងថា ជនជាប់ចោទនិយាយប្រាប់នគរបាលថា លោកស្អប់ខ្ពើមលោក Shapiro ។
នៅពេលសួរថាតើលោកនឹងធ្វើអ្វីខ្លី បើសិនជាលោកជួបលោក Shapiro នៅផ្ទះ លោក Balmer និយាយប្រាប់ក្រុមអ្នកស៊ើបអង្កេតថា លោកនឹងវាយគាត់នឹងញញួររបស់លោក ។

លោក Shapiro ដែលត្រូវបានគេចាត់ទុកថាជាគូប្រជែងប្រធានាធិបតីដ៏មានសក្តានុពលម្នាក់សម្រាប់ឆ្នាំ ២០២៨ បាននៅជាមួយគ្រួសាររបស់លោក ពេលដែលអគ្គិភ័យបានកើតឡើងក្នុងលំនៅដ្ឋានរបស់លោក ស្ថិតក្នុងទីក្រុង Harrisburg រដ្ឋ Pennsylvania កាលពីថ្ងៃអាទិត្យ ៕