ប្រជាពលរដ្ឋអ៊ីរ៉ង់នៅក្នុងទីក្រុងតេអេរ៉ង់ បង្ហាញការគាំទ្រ និងភាពស្រពិចស្រពិលរបស់ពួកគេចំពោះសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានអ៊ីតាលី ANSAដែលបានស្រង់សម្តីរដ្ឋមន្រ្តីការបរទេសអ៊ីតាលីថា កិច្ចប្រជុំនុយក្លេអ៊ែរអ៊ីរ៉ង់-សហរដ្ឋអាមេរិក នឹងរៀបចំឡើងនៅក្នុងទីក្រុងរ៉ូម ។

ស្របពេលដែលពលរដ្ឋអ៊ីរ៉ង់មួយចំនួនសង្ឃឹមថានឹងមានលទ្ធផលវិជ្ជមានចំពោះកិច្ចចរចានេះ ពលរដ្ឋផ្សេងទៀតនិយាយថា លទ្ធផលមិនគួរជាទីពេញចិត្តនោះទេ ។
អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក និយាយថា ពួកគេមាននូវកិច្ចប្រជុំវិជ្ជមាន និងលក្ខណៈស្ថាបនានៅប្រទេសអូម៉ង់កាលពីថ្ងៃសៅរ៍កន្លងទៅ ហើយជុំទី ២នឹងរៀបចំឡើងក្នុងសប្តាហ៍នេះ ។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលបាលគំរាមចាត់វិធានការផ្នែកយោធាបើសិនជាគ្មានកិច្ចព្រមព្រៀងណាមួយឈានដល់ ដើម្បីបញ្ឈប់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់នោះ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានពេលឡើងជិះយន្តហោះ Air Force One កាលពីថ្ងៃអាទិត្យថា លោកបានជួបជាមួយក្រុមទីប្រឹក្សាលើបញ្ហាអ៊ីរ៉ង់ ហើយលោករំពឹងថា នឹងមានការសម្រេចចិត្តភ្លាមៗ ប៉ុន្តែលោកពុំផ្តល់សេចក្តីលម្អិតបន្ថែមទៀតនោះទេ ៕