ចិន និងវៀតណាម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ស្របពេលភាពតានតឹងពន្ធរបស់អាមេរិក

2025/04/15 06:55:02 pm        188

កាលពីថ្ងៃចន្ទម្សិលមិញ ប្រធានាធិបតីចិនលោក Xi Jinping មាននូវជំនួបជាមួយនាយករដ្ឋមន្រ្តី វៀតណាមលោក Pham Minh Chinh ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ស្របពេលមានភាពតានតឹងដំឡើងពន្ធជាមួយសហរដ្ឋអាមេរិក ។

វៀតណាមដែលជាការឈប់សំចតលើកដំបូងនៃដំណើរទស្សនកិច្ច ៣ប្រទេសនៅអាស៊ីអាគ្នេយ៍របស់លោក Xi នោះ បានចុះហត្ថលេខាកលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនជាមួយចិនកាលពីថ្ងៃចន្ទ រួមទាំងខ្សែសង្វាក់ផលិតកម្ម និងផ្គត់ផ្គង់ ក៏ដូចជាកិច្ចសហប្រតិបត្តិការផ្លូវរថភ្លើង ។

លោក Xi បានធ្វើដំណើរទៅដល់ទីក្រុងហាណូយ រដ្ឋធានីប្រទេសវៀតណាមកាលពីថ្ងៃចន្ទសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ថ្ងៃ ។

តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក To Lam និងប្រធានាធិបតីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក Luong Cuong លោក Xi ស្ថិតក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ចាប់ពីពីថ្ងៃចន្ទ ដល់ថ្ងៃអង្គារ។

ក្នុងដំណើរទស្សនកិច្ចនេះ លោក Xi បានជួបពិភាក្សាជាមួយអគ្គលេខាបក្ស លោក To Lam និងជួបជាមួយប្រធានាធិបតីលោក Luong Cuong និងប្រធានរដ្ឋសភាលោក Tran Thanh Man ។

ដំណើរទស្សនកិច្ចរបស់លោក Xi កើតមានឡើង ស្របពេលខួបលើកទី ៧៥នៃទំនាក់ទំនងការទូតរវាងចិន និងវៀតណាម ។

លោក Xi នឹងបន្តដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី និងព្រះរាជាណាចក្រកម្ពុជា សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ ចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃសុក្រ ៕


អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        77
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        63
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm