បេក្ខជនគណបក្សប្រឆាំងរបស់ហ្គាបុងលោក Alain Claude Bilie By Nze បានទទួលស្គាល់បរាជ័យរបស់លោកនៅការបោះឆ្នោតកាលពីចុងសប្តាហ៍កន្លងទៅ ប៉ុន្តែលោកបានលើកឡើងក្តីកង្វល់ពីភាពត្រឹមត្រូវនៃការបោះឆ្នោតដែលគេមើលឃើញមេដឹកនាំរបបសឹកលោក Brice Oligui Nguema ទទួលបានជ័យជំនះភ្លូកទឹកភ្លូកដី ។

លទ្ធផលបណ្តោះអាសន្នបង្ហាញថា លោក Nguema ដែលបានផ្តួលរលំលោកប្រធានាធិបតី Ali Bongo នៅក្នុងរដ្ឋប្រហារកាលពីឆ្នាំ ២០២៣ ទទួលបានសំឡេងឆ្នោត ៩០,៣៥ភាគរយនៅការបោះឆ្នោតសកលកាលពីថ្ងៃសៅរ៍ ធ្វើឲ្យរូបលោកទទួលបានអាណត្តិរយៈពេល ៦ឆ្នាំ ដើម្បីនាំដឹកនាំប្រទេសផលិតប្រេងនៅអាហ្វ្រិកកណ្តាលមួយនេះ ។
លោក Nguema វ័យ ៥០ឆ្នាំ បានរឹបអូសអំណាច ក្រោយលទ្ធផលការបោះឆ្នោតជម្លោះកាលពីឆ្នាំ ២០២៣ ហើយលោកបានសន្យាថា នឹងធ្វើឲ្យមានភាពសម្បូរបែបសេដ្ឋកិច្ចពឹងផ្អែកលើប្រេងមួយនេះ និងបញ្ចប់អំពើពុករលួយ ៕