ការវាយប្រហារយានដ្រូនរុស្ស៊ីបណ្តាលឲ្យមនុស្ស ៨នាក់រងរបួសនៅទីក្រុង Odesa ប្រទេសអ៊ុយក្រែន

2025/04/15 07:01:15 pm        221

មន្រ្តីក្នុងតំបន់របស់អ៊ុយក្រែន និយាយថា ការវាយប្រហារយានដ្រូនរបស់រុស្ស៊ី បណ្តាលឲ្យមនុស្ស ៨នាក់រងរបួសនៅទីក្រុង Odesa ស្ថិតក្នុងសមុទ្រខ្មៅ កាលពីយប់កន្លងទៅ ។

លោក Oleh Kiper គឺជាអភិបាលតំបន់ Odesa និយាយថា ផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នង មណ្ឌលសុខភាព ឃ្លាំងស្តុកទំនិង បានរងការខូចខាត ក្នុងការវាយប្រហារនេះ ។

ការវាយប្រហាររបស់រុស្ស៊ីកាលពីយប់កន្លងទៅ បណ្តាលឲ្យកើតមានអគ្គិភ័យផងដែរនៅស្ថានីយ៍ប្រេង ស្ថិតក្នុងទីក្រុង Zaporizhzhia ។

ការវាយប្រហារនេះដែរ បានកើតមានឡើង រយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយមីស៊ីលរុស្ស៊ី ២គ្រាប់ បានប្រហារកណ្តាលទីក្រុងភាគខាងជើង Sumy របស់អ៊ុយក្រែន ដោយបានសម្លាប់មនុស្ស ៣៤នាក់ និងមនុស្ស ១១៧នាក់ផ្សេងទៀត រងរបួស នៅក្នុងការវាយប្រហារស្លាប់មនុស្សច្រើនបំផុតនៅឆ្នាំនេះ ។

ប្រធានាធិបតី លោក Volodymyr Zelenskyy បានទាមទារឲ្យមានការឆ្លើយតបយ៉ាងខ្លាំងក្លាពីអន្តរជាតិប្រឆាំងទីក្រុងម៉ូស្គូ ជុំវិញការវាយប្រហារនេះ ដែលបានកើតឡើងជាមួយគ្នានឹងការជំរុញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដើម្បីបញ្ចប់សង្រ្គាមឲ្យបានឆាប់រហ័សដែលកំពុងតែព្យាយាមឈានដល់ការទម្លាយភាពទាល់ច្រក។

នៅក្នុងវីដេអូបង្ហោះដោយ លោក Zelenskyy នៅលើបណ្តាញសង្គមបានបង្ហាញសាកសពត្រូវបានដាក់គរនៅតាមដងផ្លូវក្នុងទីក្រុងក្បែររថយន្តក្រុងដែលត្រូវបានបំផ្លាញ និងរថយន្តដែលឆេះខ្លោច ។ លោកបាននិយាយថា «មានតែមនុស្សទុច្ចរិតប៉ុណ្ណោះ ដែលអាចប្រព្រឹត្តរឿងបែបនេះបាន៕

អត្ថបទដែលទាក់ទង

ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        2
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        37
[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន

2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃ MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm