ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy តែងតែចង់ទិញមីស៊ីលរបស់សហរដ្ឋអាមេរិក ហើយសំណើល្អៗមួយចំនួន គួរតែកើតមានក្នុងពេលឆាប់ៗនេះ លើការបញ្ចប់សង្រ្គាមអ៊ុយក្រែន ។

អំឡុងជំនួបជាមួយប្រធានាធិបតីអែល សាល់វ៉ាឌ័រនៅឯការិយាល័យ Oval លោក Trumpនិយាយថា អ្នកនឹងមានសំណើល្អៗបំផុតក្នុងពេលដ៏ខ្លីខាងមុខនេះ ។
លោកថា សង្រ្គាមនោះបានចាប់ផ្តើម ។ គ្មានផ្លូវដែលសង្រ្គាមគួរតែអនុញ្ញាតឲ្យកើតឡើងនោះទេ ។ លោក Biden គួរតែបានបញ្ឈប់វា ហើយអ្នកត្រូវមើលលោក Putin លោកមិននិយាយថានរណាម្នាក់គឺជាទេវតានោះទេ ប៉ុន្តែលោកសូមប្រាប់អ្នក លោកធ្លាប់មានបទពិសោធន៍រយៈពេល ៤ឆ្នាំ ។

យោងតាមការអះអាងរបស់មន្ទីរបច្ចកោណបានឲ្យដឹងថា រដ្ឋបាលរបស់លោកអតីតប្រធានាធិបតី Joe Biden បានផ្តល់ប្រព័ន្ធការពារដែនអាកាស Patriot ចំនួន ៣គ្រឿងដល់អ៊ុយក្រែន និងមីស៊ីលជាច្រើនគ្រាប់ទៀត ។
ជាការប្រឈមនឹងការវាយប្រហារតាមច្រកអាកាសកំពុងបន្តរបស់រុស្ស៊ី និងកង្វះខាតប្រព័ន្ធការពារដែនអាកាស លោក Zelensky បាននិយាយថា លោកចង់ទិញប្រព័ន្ធការពារដែនអាកាស Patriotចំនួន ១០គ្រឿងបន្ថែមទៀត ពីសហរដ្ឋអាមេរិកដែលមានតម្លៃប្រហែល ១,៥ពាន់លានដុល្លារក្នុង ១គ្រឿង ហើយលោកបានអំពាវនាវឲ្យប្រទេសដៃគូអឺរ៉ុប ជួយកិច្ចព្រមព្រៀងហិរញ្ញវត្ថុ ៕