កាលពីថ្ងៃចន្ទម្សិលមិញ ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi បានជួបពិភាក្សាការងារជាមួយព្រះចៅមហាម៉ាត់កាតាព្រះអង្គម្ចាស់ Tamim Bin Hamad Al Thani នៅក្នុងទីក្រុង Abu Dhabi រាជធានីរបស់ប្រទេសកាតា ។

យោងតាមសេចក្តីថ្លែងការណ៍រួមបញ្ចេញដោយការិយាល័យប្រធានាធិបតីអេហ្ស៊ីប បានឲ្យដឹងថា កាតា និងអេហ្ស៊ីប បានឯកភាពគ្នាធ្វើការឆ្ពោះទៅរកកញ្ចប់ថិវកា ៧,៥ពាន់លានដុល្លារ នៅក្នុងការវិនិយោគទុនដោយផ្ទាល់របស់កាតា ។
អេហ្ស៊ីបកំពុងជំរុញឲ្យមានកិច្ចខិតខំទទួលបានមូលនិធិពីប្រទេសជិតខាងតំបន់ឈូងសមុទ្រ និងដៃគូបរទេស ស្របពេលដែលពួកគេព្យាយាមដោះស្រាយបំណុលបរទេសធ្ងន់ធ្ងរ និងគម្លាតឱនភាពថិវកា ។

កាលពីឆ្នាំមុន អេហ្ស៊ីបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនមូលនិធិអធិបតេយ្យភាព ADQ ដែលមានមូលដ្ឋាននៅទីក្រុង Abu Dhabi ដើម្បីអភិវឌ្ឍទីក្រុង Ras El Hekma ស្ថិតនៅតាមតំបន់ឆ្នេរភាគខាងជើងប្រទេសអេហ្ស៊ីប ។
កិច្ចព្រមព្រៀងមួយនេះ ត្រូវបានគេរំពឹងថា នឹងនាំយកការវិនិយោគទុនរយៈពេលខ្លី ៣៥ពាន់លានដុល្លារ រួមទាំងថវិកា ២៤ពាន់លានដុល្លារសម្រាប់កម្មសិទ្ធិដីធ្លីនៅតំបន់មិនទាន់អភិវឌ្ឍ ស្ថិតតាមតំបន់ឆ្នេរសមុទ្រមេឌីទែរ៉ាណេ ដែលជាការផ្តល់មូលនិធិដ៏សំខាន់មួយ សម្រាប់អេហ្ស៊ីប ។
ប្រទេសទាំង ២ បានពិភាក្សាលផងដែរ លើស្ថានភាពនៅតំបន់ហ្កាហ្សា ដោយពួកគេធ្វើការសង្កត់ធ្ងន់ពីសារៈសំខាន់នៃការងារឆ្ពោះទៅរកបទឈប់បាញ់នៅដែនដីបិទច្រកមួយនេះ ៕