ក្រុមឆ្មាំល្បាតឆ្នេរអេស្ប៉ាញ បានសង្រ្គោះជនអន្តោប្រវេសន៍ ៥០នាក់ ដែលព្យាយាមធ្វើដំណើរទៅដល់ប្រជុំកោះ Canary តាមទូកពោង ។
ជនអន្តោប្រវេសន៍ដែលរួមមានបុរស ៤៥នាក់ ស្រ្តី ៤នាក់ និងអនីតិជនម្នាក់ ត្រូវបាននាំយកទៅកាន់កំពង់ផែ El Rosario ស្ថិតលើកោះ Fuerteventura ។

ក្រុមកាកបាទក្រហមអេស្ប៉ាញ និយាយថា ទូកមួយគ្រឿង ស្ថិតនៅចម្ងាយ ១៤៤គ.មពីកោះ Lanzarote ។ ដោយសារភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមឆ្មាំល្បាតឆ្នេរបាននាំពួកគេទៅកាន់កោះ Fuerteventura ។
ប្រជុំកោះ Canaryនៅតែមើលឃើញការហក់ឡើងខ្ពស់ការមកដល់របស់ជនអន្តោប្រវេសន៍ បើទោះបីជាការធ្វើអន្តោប្រវេសន៍ខុសប្រក្រតីក្នុងឆ្នាំនេះ បានធ្លាក់ចុះចំនួន ២៨ភាគរយក៏ដោយ ។
ផ្លូវទឹកក្នុងមហាមុទ្រអាត្លង់ទិក គឺជាផ្លូវដ៏គ្រោះថ្នាក់មួយ ពេលដែលអាកាសធាតុពុំអំណោយផលរបស់មហាសមុទ្រ ងាយនឹងធ្វើឲ្យទូកជនអន្តោប្រវេសន៍លិច ៕
