ចិនចោទអាមេរិកថា បានបើកការវាយប្រហារតាមអ៊ីនធឺណិត ក្នុងអំឡុងព្រឹត្តិការណ៍ Asian Winter Games

2025/04/15 08:19:21 pm        336

នគរបាលចិននៅទីក្រុង Harbin ភាគឦសាន បានចោទទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA) ថា បានបើកការវាយប្រហារតាមអ៊ីនធឺណិតកម្រិតខ្ពស់ ក្នុងអំឡុងពេលព្រឹត្តិការណ៍ប្រកួតកីឡា Asian Winter Games ក្នុងខែកុម្ភៈ ដោយផ្តោតលើឧស្សាហកម្មសំខាន់ៗ។

នគរបាល បានបន្ថែមភ្នាក់ងារ NSA បីនាក់ ដែលត្រូវបានចោទប្រកាន់ទៅក្នុងបញ្ជីអ្នកដែលគេត្រូវរតាមស្វែងរកចាប់ខ្លួន ហើយថែមទាំងបានចោទប្រកាន់សាកលវិទ្យាល័យ University of California និង University of Virginia Tech ថា បានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារ បន្ទាប់ពីធ្វើការស៊ើបអង្កេត។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហ៊ួ នៅថ្ងៃអង្គានេះ។

ភ្នាក់ងារ NSA ត្រូវបានកំណត់អត្តសញ្ញាណដោយសារព័ត៌មានស៊ីនហួ ដូចជាលោក Katheryn A. Wilson, លោក Robert J. Snelling និង លោក Stephen W. Johnson ។ អ្នកទាំងបី ក៏ត្រូវបានគេរកឃើញថា បានធ្វើការវាយប្រហារតាមអ៊ីនធឺណិតម្តងហើយម្តងទៀតលើហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗរបស់ប្រទេសចិន និងបានចូលរួមក្នុងការវាយប្រហារតាមអ៊ីនធឺណិតលើក្រុមហ៊ុន Huawei និងសហគ្រាសដទៃទៀត។

សារព័ត៌មាននេះ មិនបានបញ្ជាក់ថាតើសាកលវិទ្យាល័យអាមេរិកទាំងពីរ មានការពាក់ព័ន្ធយ៉ាងណានោះទេ។

ស្ថានទូតអាមេរិកប្រចាំប្រទេសចិន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ តាមអ៊ីមែលទេ។

ការចោទប្រកាន់លម្អិតនេះ បានកើតឡើង នៅពេលដែលប្រទេសសេដ្ឋកិច្ចធំជាងគេទាំងពីរ បានបន្តធ្លាក់ចូលទៅក្នុងសង្គ្រាមពាណិជ្ជកម្ម ដែលជំរុញឲ្យមានការព្រមានអំពីការធ្វើដំណើររួចហើយសម្រាប់ភ្ញៀវទេសចរចិន ដែលទៅសហរដ្ឋអាមេរិក និងបានបញ្ឈប់ការនាំចូលខ្សែភាពយន្តអាមេរិក ទៅកាន់ប្រទេស ចិន។

អត្ថបទដែលទាក់ទង

អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm