ក្រុមអាជីវករលក់ដូរ ស្វែងរកចំណូលបានសមរម្យ នៅក្នុងសង្ក្រាន្តវត្តភ្នំឆ្នាំនេះ

2025/04/15 08:29:25 pm        317

ក្រុមអាជីវករលក់ដូរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ សង្ក្រាន្តវត្តភ្នំ បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ ខណៈនៅក្នុងឆ្នាំ នេះ មានប្រជាពលរដ្ឋមកលេងកម្សាន្តជាច្រើន ធ្វើឲ្យលក់ដូររបស់ពួកគាត់ លក់ដាច់កាក់កបយ៉ាងខ្លាំង និងទទួលបានចំណូលសមរម្យ។

អាជីវករលក់ដូរនៅក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ សង្ក្រាន្តវត្តភ្នំនៅក្នុងថ្ងៃទី២ ឆ្នាំ២០២៥នេះ បានលើកឡើងឲ្យដឹងថា នៅ ក្នុងឆ្នាំនេះ ឃើញថា បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ មានសភាពល្អប្រសើរក្នុងរយៈពេល២ឆ្នាំកន្លងមក និងស្របពេលស្ថានភាព អាជីវកម្ម សិប្បកម្ម និងការលក់ដូររបស់ប្រជាពលរដ្ឋក្នុងស្រុក បានកំពុងដំណើរការឡើងវិញ ជាពិសេសប្រជាពលរដ្ឋអាចរកចំណូល បានឡើងវិញជាធម្មតា បានធ្វើឲ្យពួកគាត់ចេញដើរកម្សាន្តជាហូរហែរ ជាពិសេសនៅក្នុងសង្ក្រាន្តវត្តភ្នំក្នុងឆ្នាំនេះជាដើម ដោយមាន ប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។

អាជីវករទាំងនេះ លើកឡើងស្រដៀងគ្នាទៀតថា សង្ក្រាន្តវត្តភ្នំឆ្នាំនេះ គិតមកដល់ថ្ងៃកណ្តាល នៃថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ អាជីវករដែលលក់វត្ថុអនុស្សាវរីយិ៍ ជាពិសេសការលក់នំចំណីរ និងម្ហូបអាហារហូបចុកផ្សេងៗ បានលក់ដាច់យ៉ាងខ្លាំង ហើយនៅថ្ងៃ ចូលឆ្នាំទី៣ស្អែកនេះ ពួកគាត់អាចនឹងអស់របស់លក់ដូច ខណៈនៅថ្ងៃទី២នេះ ប្រជាពលរដ្ឋបានសម្រុកចូលទិញយ៉ាងខ្លាំង។ នេះជា ការ ចូលរួមចំណែកផ្គត់ផ្គង់ដល់ការហូបចុក ជូនដល់ប្រជាពលរដ្ឋដើរកម្សាន្ត និងក៏ជាការស្វែងរកប្រាក់ចំណូលសម្រាប់គ្រួសារ របស់ពួកគាត់ ក៏ដូចជាការចូលរួមចំណែកក្នុងពិធីថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរផងដែរ។

សូមបញ្ជាក់ថា នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរក្នុងឆ្នាំនេះ រាជរដ្ឋាភិបាលបានជំរុញឲ្យអាជ្ញាធរតាមបណ្តារាជធានី-ខេត្ត រៀបចំ សង្ក្រាន្តនៅតាមមូលដ្ឋាន និងវត្តអារាមនានា ដើម្បីអបអរសាទរនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងដើម្បីឲ្យប្រជាពលរដ្ឋបាន ចូលរួមកម្សាន្ត ជាក់ស្តែងនៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តវត្តភ្នំឆ្នាំនេះ ឃើញថា មានបងប្អូនក្រុមអាជីវករចូលរួមលក់ដូរជាហូរហែរ នេះជា ការចូលរួមផ្សព្វផ្សាយនូវផលិតផលខ្មែរ ដើម្បីស្វែងរកការគាំទ្របន្ថែម ។ ការចូលរួមគាំទ្ររបស់ប្រជាពលរដ្ឋ គឺជាការចចូលរួម លើកកម្ពស់ផលិតផលក្នុងស្រុក ការបង្កើតការងារ និងប្រាក់ចំណូលផងដែរ។

សូមបញ្ជាក់ថា សម្រាប់សង្គ្រាន្តវត្តភ្នំឆ្នាំ២០២៥នេះ ក្រៅពីការលក់ដូរ គណៈកម្មាការក៏បានរៀបចំនូវព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀត ដូចជា៖ ការដាក់តាំងបង្ហាញ ក៏ដូចជាការផ្សព្វផ្សាយនូវសម្បត្តិវប្បធម៌ អរិយធម៌ នៃសារៈមន្ទីរ និងបេតិកភណ្ឌ និងការលេងល្បែង ប្រជាប្រិយផ្សេងៗ ជាពិសេសការរាំកម្សាន្តទទួលវេតាឆ្នាំឆ្នាំថ្មីជាដើម៕ អត្ថបទ៖ សុន រ៉ាឌី,

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        164
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm