ក្រសួងការបរទេសអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio និងរដ្ឋមន្ត្រីការបរទេសទួរគីលោក Hakan Fidan បានសន្ទនាតាមទូរស័ព្ទ និងពិភាក្សាអំពីអ៊ីរ៉ង់ ក៏ដូចជាសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។

សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា៖«លោករដ្ឋមន្ត្រីការបរទេស Marco Rubio បានពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសទួរគីលោក Hakan Fidan កាលពីថ្ងៃទី ១៤ ខែមេសា] អំពីគ្រោះថ្នាក់ចំពោះសន្តិសុខ និងស្ថិរភាព ក្នុងតំបន់ដែលបង្កឡើងដោយអ៊ីរ៉ង់ និងក្រុមតំណាងរបស់ខ្លួន»។

ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា៖«ពួកគេបានយល់ព្រមលើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម និងការពង្រឹងអង្គការណាតូ»។
ប្រភពមួយនៅក្នុងក្រសួងការបរទេសទួរគី បានប្រាប់សារព័ត៌មាន TASS មុននេះថា ក្នុងអំឡុងពេលហៅការសន្ទនាតាមទូរស័ព្ទរបស់ពួកគេ លោក Fidan និង លោកRubio បានពិភាក្សាអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ស្ថានភាពដែលកំពុងវិវឌ្ឍន៍ នៅក្នុងប្រទេសស៊ីរី និងតំបន់ហ្កាហ្សាស្ទ្រីប ក៏ដូចជាបញ្ហានៃការដោះស្រាយជម្លោះអ៊ុយក្រែនផងដែរ។