ក្រុមហ៊ុនផលិតមីស៊ីល Storm Shadow គ្រោងនឹងបង្កើនផលិតកម្ម ចំពេលមានសម្ពាធពីយោធា

2025/04/15 10:02:51 pm        555

នាយកប្រតិបត្តិលោក Eric Beranger បានប្រាប់សារព័ត៌មាន Financial Times (FT) ក្នុងបទសម្ភាសន៍មួយថា ក្រុមហ៊ុនការពារអឺរ៉ុប MBDA ដែលផលិតមីស៊ីលតម្រង់គោលដៅ Storm Shadow មានបំណងបង្កើនទិន្នផលទ្វេដង បើធៀបនឹងឆ្នាំ ២០២៣។

លោកបានគូសបញ្ជាក់ថា៖«ដើម្បីទប់ទល់នឹងការប្រឈមនឹងការជំរុញផលិតកម្ម យើងត្រូវមានឧស្សាហកម្មច្រើនជាងនេះ។ យោងតាមលោក Berangerបានឲ្យដឹងថា ក្រុមហ៊ុនបានប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងពីយោធា ជាពិសេសនៅក្នុងប្រទេសបារាំង ដើម្បីពន្លឿនការផ្គត់ផ្គង់មីស៊ីលបាញ់ពីដីទៅលើអាកាស Aster ។ ក្តីបារម្ភនេះ បានធ្វើឲ្យបណ្តាក់ទុនរាប់សិបលានអឺរ៉ូរួចហើយ ទៅក្នុងទំនើបកម្មនៃខ្សែច្រវ៉ាក់ ផលិតកម្មរបស់ខ្លួន រួមទាំងដោយការបន្ថែមម៉ាស៊ីនមនុស្សយន្ត និងពង្រីកការផ្លាស់ប្តូរបន្ថែមទៀត។

សារព័ត៌មាននេះ កត់សម្គាល់ថា ពេលវេលាផលិតមីស៊ីល Aster ត្រូវបានកាត់បន្ថយពីជាង ៣ឆ្នាំ មកត្រឹម២ឆ្នាំ។ក្រុមហ៊ុន MBDA ក៏កំពុងពិចារណាលើជម្រើសនៃការពង្រីកការគ្រប់គ្រងលើសមាសធាតុសំខាន់ៗ រួមទាំងតាមរយៈការទទួលយកអ្នកម៉ៅការ និងធានាការរួមបញ្ចូលបញ្ឈរ ដើម្បីបង្កើនល្បឿនផលិតកម្ម។ ទោះជាយ៉ាងណាក៏ដោយ ផែនការនេះ បានប្រឈមមុខនឹងការជំទាស់ពីប្រទេសបារាំង ចក្រភពអង់គ្លេស និងអ៊ីតាលី ដែលភ័យខ្លាចថា ការផ្លាស់ប្តូរនៅក្នុងស្ថាបត្យកម្មផលិតកម្ម អាចធ្វើឲ្យឥទ្ធិពលជាតិចុះខ្សោយនៅក្នុងការប្រតិបត្តិការរវាងប្រទេសជាច្រើន។

ក្រុមMBDA គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាដោយក្រុមហ៊ុន Airbus របស់ប្រទេសបារាំង ក្រុមហ៊ុន BAE Systems របស់ចក្រភពអង់គ្លេស និងក្រុមហ៊ុន Leonardo របស់ប្រទេសអ៊ីតាលី។ មីស៊ីល Storm Shadow ដែលក្រុមហ៊ុនផលិត ត្រូវបានផ្គត់ផ្គង់ជាចម្បងដល់អ៊ុយក្រែន។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm