ស្វាយរៀង ÷ តាមរបាយការណ៍របស់មន្ទីរទេសចរខេត្តស្វាយរៀងដែលទូរទស្សន៏btvទទួលបានតាមសារ telegramឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ រយះពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤.១៥ ខែមេសា ឆ្នាំ២០២៥ ក្នុងភូមិសាស្ត្រខេត្តមានភ្ញៀវទេសចរ និងពលរដ្ឋបានចូលមកលេងកម្សាន្តនៅតាមតំបន់គោលដៅទេសចរណ៍សំខាន់ៗ និងកម្មវិធីសង្ក្រាន្តស្វាយរៀង ចំនួនប្រមាណជាង៣សែននាក់,ក្នុងនោះភ្ញៀវបរទេសមានចំនួន៣ពាន់៥៩០នាក់។
ក្នុងពេលចូលមកលេងកម្សាន្តក្នុងភូមិសាស្ត្រក្រុងស្វាយរៀងយុវជន និងពលរដ្ឋមកពីតំបន់ផ្សេងៗក្នុងខេត្តបានមានចំណាប់អារម្មណ៏ដោយសម្ដែងនូវអំណរគុណចំពោះរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ពិសេស សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលបានរៀបចំសង្ក្រាន្តឲ្យពួកគាត់ចូលលេងកំសាន្តសប្បាយក្រោមម្លប់សន្តិភាព។
សូមបញ្ជាក់ថាស្វាយរៀងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅឆ្នាំនេះក្រៅពីរដ្ឋបាលខេត្តរៀបចំទីតាំងរួមសម្រាប់ពលរដ្ឋចូលលេងកំសាន្ត នូវមានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមការចង្អុលណែនាំរបស់ឯកឧត្តម ឌី វិទ្យា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិងជាអនុប្រធានថ្នាក់កណ្ដាល និងរាជរដ្ឋាភិបាលចុះជួយខេត្តផងនោះសហភាពសហព័ន្ធយុវជនស្រុកក្រុងទាំង៨របស់ខេត្ត បានសហការជាមួយរដ្ឋបាលមូលដ្ឋានរៀបចំទីតាំងសម្រាប់ផ្ដល់ឲ្យយុវជនយុវនារីនិងពលរដ្ឋចូលលេងសប្បាយផងដែរ។





