ក្រុមគ្រូពេទ្យ និងស្តង់សុខភាពប្រចាំការ ត្រៀមសង្រ្គោះ ភ្ញៀវជាតិ និងអន្តរជាតិ ចូលមកកម្សាន្តនៅសង្រ្កាន្តវត្តភ្នំ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

2025/04/16 02:01:07 am        549

ក្រុមការងារគ្រូពេទ្យ នៃមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ និងស្តង់សុខភាពប្រចាំការ បានត្រៀមសង្រ្គោះបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ដែលអញ្ជើញចូលមកកម្សាន្តនៅសង្រ្កាន្តវត្តភ្នំ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ឈានចូលពុទ្ធសករាជ ២៥៦៩ មានរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២៥។

ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ថ្លែងប្រាប់BTV ព័ត៌មាន នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥នេះថា ក្នុងកម្មវិធីសង្រ្កាន្តវត្តភ្នំ នៃរមណីយដ្ឋានប្រវតិ្តសាស្រ្តវត្តភ្នំ មនី្ទរសុខាភិបាល បានរៀបចំក្រុមការងារគ្រូពេទ្យ ចំនួនជាង៣០០នាក់ ដោយបំពេញការងារប្តូរវេណគ្នា។ ក្នុងនោះយើងមានក្រុមគ្រូពេទ្យចល័ត ចំនួន១០ក្រុម ស្តង់សុខភាពប្រចាំការ ចំនួន០៤ស្តង់ និងរថយន្តគិលានសង្រ្គោះបន្ទាន់ ចំនួន០៧គ្រឿង ដើម្បីបម្រើសេវាសុខភាពជូនបងប្អូន ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ដែលមានបញ្ហាសុខភាពក្នុងកំឡុងពេលអញ្ជើញមកទស្សនា កម្សាន្តក្នុងកម្មវិធីសង្រ្កាន្តវត្ត។ ជាក់ស្តែងថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំ នៅសង្រ្កាន្តវត្តភ្នំនេះ ប្រជាពលរដ្ឋ និងភ្ញៀវជាតិ និងអន្តរជាតិ ដែលអញ្ជើញមកកម្សាន្ត មិនមានបញ្ហាសុខភាពធ្ងន់ធ្ងរនោះទេ គ្រាន់តែគាត់មកទទួលសេវាដូចជា៖ គ្រិចជើង ឈឺក្បាល វិលមុខ និងរាគរុស តែប៉ុណ្ណោះ ប៉ុន្តែប្រសិនបើមានករណីធ្ងន់ធ្ងរ កម្លាំងក្រុមគ្រូពេទ្យរបស់យើង និងធ្វើការបញ្ជូនគាត់ តាមរថយន្តគិលានសង្រ្គោះបន្ទាន់ ទៅធ្វើការសង្រ្គោះនៅមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ឬមនី្ទរពេទ្យថ្នាក់ជាតិ ភ្លាមៗតែម្តង។

ចំណែកវេជ្ជបណ្ឌិត អៀវ ឡាលីន បម្រើការនៅមនី្ទរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ បានមានប្រសាសន៍ថា ក្រុមគ្រូពេទ្យ បានរៀបចំស្តង់សុខភាព កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥មកម្លេះ ក្នុងមួយស្តង់សុខភាព មានក្រុមគ្រូពេទ្យប្រចាំការចំនួន០៦នាក់ ត្រៀមសង្រ្គោះបមឋ ស្ថិតនៅទីតាំងលើផ្លូវថ្មើរជើង មុខផ្សាររាត្រី ដើម្បីបម្រើការជូនបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកចូលរួមកម្សាន្ត ក្នុងកម្មវិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ នៅសង្រ្កាន្តវត្តភ្នំ និងផ្លូវថ្មើរជើង។ ចាប់ផ្តើមផ្តល់សេវា ពីម៉ោង៧:០០ព្រឹក រហូតដល់ម៉ោង២៣:០០យប់។ ដោយឡែកកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ មានបងប្អូនប្រជាពលរដ្ឋមកទទួលសេវាចន្លោះពី៥០នាក់ ទៅ៦០នាក់ ហើយជំងឺដែលគាត់មកសុំបើកថ្នាំ គឺភាគច្រើនជំងឺផ្តាសាយ ឈឺក្បាល ចុកពោះ ក្តៅខ្លួន រាគតិចតួចជាដើម។

សូមរំលឹកផងដែរថា កាលពីរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែមេសា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការប្រចាំការ ជាពិសេសផ្នែកសង្រ្គោះបន្ទាន់ និងសង្រ្គោះបឋម ក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដោយត្រូវរៀបចំផែនការឱ្យបានល្អិតល្អន់ និងសិក្សាអំពីហានិភ័យនៃគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង។ ក្នុងនោះក៏ត្រូវបង្កើនការនូវការអប់រំសុខភាពផ្សេងៗ ការងារត្រៀមក្រុមគ្រូពេទ្យ និងរថយន្តគិលានសង្រ្គោះបន្ទាន់ផងដែរ៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm