លោក Zelensky ជួបជាមួយអគ្គលេខាធិការអង្គការណាតូ ដើម្បីពិភាក្សាអំពីសន្តិសុខអ៊ុយក្រែន និងអឺរ៉ុប

2025/04/16 09:00:03 am        182


សេវាសារព័ត៌មានប្រធានាធិបតី បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លូឌីមី ហ្សេឡិនស្គី (Volodymyr Zelensky)កាលពីថ្ងៃអង្គារ បានជួបប្រជុំជាមួយអគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់    ទិកខាងជើង (NATO) ដែលកំពុងបំពេញទស្សនកិច្ច លោក Mark Rutte ដើម្បីពិភាក្សាអំពីសន្តិសុខអ៊ុយក្រែន និងអឺរ៉ុប។

នៅក្នុងកិច្ចប្រជុំនៅទីក្រុង Odesa ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន លោក ហ្សេឡិនស្គី និងលោក Rutte បានពិភាក្សាអំពីទម្រង់ផ្សេងៗនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសអ៊ុយក្រែន និងរដ្ឋសមាជិកណាតូ។

កិច្ចពិភាក្សានេះ ក៏បានផ្តោតទៅលើទំនាក់ទំនងរបស់អ៊ុយក្រែនជាមួយសហរដ្ឋអាមេរិក និងកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការចរចាជាមួយរុស្ស៊ី។

របាយការណ៍ បានឲ្យដឹងថា លោក ហ្សេឡិនស្គី បានចោទប្រកាន់រុស្ស៊ីថា «មិនអើពើនឹងសំណើរបស់សហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់ពេញលេញ» និងបន្តការវាយប្រហាររបស់ខ្លួន លើអ៊ុយក្រែន។

ដោយសង្កត់ធ្ងន់លើតម្រូវការ ក្នុងការពង្រឹងការការពារដែនអាកាសរបស់អ៊ុយក្រែន លោក ហ្សេឡិនស្គី បានសម្តែងក្តីសង្ឃឹមចំពោះការអនុវត្តកិច្ចព្រមព្រៀងទាក់ទងនឹងការការពារដែនអាកាសជាមួយដៃគូនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។

លោកក៏បានបញ្ជាក់ផងដែរថា ចក្រភពអង់គ្លេស បារាំង និងប្រទេសផ្សេងទៀតរបស់អង្គការណាតូ កំពុងចាក់គ្រឹះយ៉ាងសកម្មសម្រាប់សន្តិសុខ នៅអ៊ុយក្រែន។

ចំណែកឯលោក Rutte បានបញ្ជាក់ជាថ្មីថា សម្ព័ន្ធភាព នឹងបន្តគាំទ្រអ៊ុយក្រែន។

យោងតាមលោកបានឲ្យដឹងថា ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ រដ្ឋសមាជិកណាតូ បានសន្យាផ្តល់ថវិកាជាង ២០ ពាន់លានអឺរ៉ូ (ប្រហែល ២២.៥ ពាន់លានដុល្លារអាមេរិក) ជាជំនួយសន្តិសុខ ដល់អ៊ុយក្រែនសម្រាប់ឆ្នាំ ២០២៥។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am