ពិធី ប្រណាំងគោ ក្របី សេះ របស់អ្នកស្រុកស្រីសន្ធរ មានមនុស្ស ម្នាចូលរួមកម្សាន្តយ៉ាងច្រេីនកុះករ

2025/04/16 04:09:54 pm        102

កំពង់ចាម ៖ ពិធី ប្រណាំងគោ ក្របី សេះ របស់អ្នកស្រុកស្រីសន្ធរ មានមនុស្ស ម្នាចូលរួមកម្សាន្តយ៉ាងច្រេីនកុះករ ខណៈ នេះជាទំលៀមទំលាប់របស់អ្នកស្រុក ក្នុងថ្ងៃឡេីងស័ក នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

នៅព្រឹក ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥នេះ គឺជាថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រដ្ឋបាល ស្រុកស្រីសន្ធរ បានបង្កេីតព្រឹត្តិការណ៍ការប្រណាំងក្របី-សេះ-គោ និងរទេះ ដោយមានចូលរួមពីសំណាក់ លោក ប៊ិន ឡាដា អភិបាលនៃគណៈស្រុកស្រីសន្ធរ និង លោក ទុំ ដាំ ប្រធាន ក្រុមប្រឹក្សា ស្រុក និងមន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ យ៉ាងច្រេីនកុះករ។ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅថ្ងៃចូលឆ្នាំទី៣ ថ្ងៃវារៈឡើងស័ក នៅវត្តបារាយណ៍ព្រះជីវីធំ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ មានការរៀបចំកម្មវិធីបំបោលក្របី-សេះ-គោ និងរទេះ ដើម្បីថ្វាយដល់ទសបារមីព្រះអង្គបារាយណ៍ព្រះជីវីធំដែលជាទំនៀមទម្លាប់តាំងពីបុរាណកាលមក។ ទន្ទឹមនឹងនេះដែរ បងប្អូនប្រជាពលរដ្ឋ ក្រុមយុវជន ដែលបានចូលរួមកម្សាន្តពិធី ប្រណាំងគោ ក្របី សេះ នេះបានសម្តែងភាពសប្បាយរីករាយ និងសាទរចំពោះអាជ្ញាធរដែលបង្កេីតសប្បាយៗនេះឡេីង ។

ជារៀងរាល់ឆ្នាំក្នុងនាមរដ្ឋបាលឃុំ ក្រោមការជួយជ្រោមជ្រែង និងឧបត្ថម្ភទាំងស្រុងពីវត្តបារាយណ៍ព្រះជីវីធំ តែងតែរៀបចំកម្មវិធីនេះឡើង ហើយប្រជាជនណាមានក្របី សេះ គោ ក៏យកមកបំបោល ពីរឬបីជើងក៏ត្រឡប់ ទៅផ្ទះវិញជាលក្ខណៈបំបោលថ្វាយទសបារមីព្រះអង្គបារាយណ៍ព្រះជីវធំតាមប្រពៃណីដូនតាជារៀងរាល់ឆ្នាំ។ ដោយឡែកឆ្នាំនេះ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងលោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ ឲ្យរដ្ឋបាលឃុំបារាយណ៍ សហការជាមួយវត្តរៀបចំកម្មវិធីបំបោលក្របី-សេះ-គោ និងរទេះ នេះឡើងដើម្បីញ៉ាំងកម្មវិធីនេះឱ្យមានភាព។

គូសបញ្ជាក់ ថា ក្នុងឆ្នាំនេះការប្រណាំងក្របី-សេះ-គោ និងរទេះចូលរួម៖ក្របីមាន១០គូរ,សេះ៥គូរ , រទេះក្របី៣គូរ និងរទេះសេះបីគូរ សរុបក្របីមាន ២៨ក្បាល សេះ១៣ និងគោ៤ក្បាល៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm