ភ្នំពេញ៖ ក្នុងឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានធ្វើកម្មវិធី ចែកអំណោយសប្បុរសធម៌ ដល់ពលរដ្ឋមានភាពខ្វះខាត និងអ្នកអនាម័យក្នុងមូលដ្ឋានខណ្ឌចំនួន១០០០នាក់។
ជាក់ស្ដែងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ជាថ្ងៃចូលឆ្នាំថ្ងៃទី០៣ រដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយលោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និងសប្បុរសជន បានចែកអំណោយ ដល់ពលរដ្ឋមានភាពខ្វះខាត និងអ្នកអនាម័យក្នុងមូលដ្ឋានខណ្ឌចំនួន១០០០នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន គ្រឿងទេស ,អង្ករ ០៥គីឡូ , ថវិកាចំនួន៨៨៨០០រៀល។
ក្នុងនោះដែរ លោក អភិបាលខណ្ឌដូនពេញ បានថ្លែងអំណរអរគុណ ដល់ម្ចាស់សប្បុរសធម៌ និងសូមអរគុណដល់បងប្អូនអ្នកអនាម័យ យកចិត្តទុកដាក់ថែរក្សាបរិស្ថានអនាម័យ បោសសម្អាត ក្នុងមូលដ្ឋានបានល្អប្រសើរ ជាពិសេសទីតាំងប្រារព្ធពីធីបុណ្យចូលឆ្នាំប្រពៃណីជាតិ រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដែលរៀបចំកម្មវិធីសង្ក្រាន្ត មានបងប្អូនប្រជាពលរដ្ឋ មកលេងកម្សាន្តយ៉ាងច្រើនកុះករ និងនៅថ្ងៃនេះមួយថ្ងៃបន្ថែមទៀត និងដងផ្លូវស្របមាត់ទន្លេ walk street៕
អត្ថបទ ៖ កុម្ភៈ






