ប្រព័ន្ធផ្សព្វផ្សាយ៖ កងទ័ពលីបង់ឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់ហាម៉ាស ពីរនាក់ នៅទីក្រុង Saida

2025/04/16 09:20:17 pm        156

អង្គភាពពិសេសរបស់កងទ័ពលីបង់កាលពីថ្ងៃអង្គារ បានធ្វើប្រតិបត្តិការមួយ នៅទីក្រុង Saida ភាគខាងត្បូង ដោយឃាត់ខ្លួនសមាជិកជាន់ខ្ពស់ពីរនាក់នៃចលនាបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាស។ នេះបើយោងតាមគេហទំព័រព័ត៌មាន Janoubia។

អត្តសញ្ញាណរបស់ជនជាប់ឃុំ មិនត្រូវបានគេបង្ហាញឲ្យដឹងឡើយ។

យោងតាមគេហទំព័រព័ត៌មាននេះ បានឲ្យដឹងថា នេះមិនមែនជាករណីដំបូង ដែលឥស្សរជនប៉ាឡេស្ទីនដែលត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការវាយប្រហារប្រដាប់អាវុធ ប្រឆាំងនឹងអ៊ីស្រាអែល ដែលបានចាប់ផ្តើមពីទឹកដីលីបង់ ភាគខាងត្បូង។ នាពេលមុននេះ កងកម្លាំងប្រដាប់អាវុធលីបង់ បានបិទមូលដ្ឋានយោធាចំនួន ៦ ដែលជាកម្មសិទ្ធិរបស់ក្រុមប្រឆាំងប៉ាឡេស្ទីន នៅក្នុងជ្រលងភ្នំ Beqaa និងតាមបណ្តោយព្រំដែនស៊ីរី ដោយរឹបអូសយកឧបករណ៍ និងគ្រាប់រំសេវដែលរក្សាទុក នៅទីតាំងទាំងនោះ។

ប្រតិបត្តិការនេះ បានកើតឡើង ចំពេលមានការកើនឡើងភាពតានតឹងក្នុងតំបន់។ កាលពីថ្ងៃទី ០៤ ខែមេសា ការវាយប្រហាររបស់កងទ័ពអាកាសអ៊ីស្រាអែល បានកំណត់គោលដៅទៅលើទីក្រុង Saida ដោយបានសម្លាប់លោក Hassan Farhat ដែលជាមេបញ្ជាការក្រុមហាម៉ាស នៅភាគខាងត្បូងប្រទេសលីបង់។ កាលពីដើមឆ្នាំនេះ នៅថ្ងៃទី ០២ ខែមករា លោក Saleh al-Arouri អនុប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយយានដ្រូនរបស់អ៊ីស្រាអែល នៅជាយក្រុងបេរូតភាគខាងត្បូង។ 

បច្ចុប្បន្ននេះ ប្រទេសលីបង់ មានជំរំជនភៀសខ្លួនប៉ាឡេស្ទីនចំនួន ១២ ដែលប្រតិបត្តិការក្រោមស្វ័យភាពផ្ទៃក្នុង ដោយមានប្រជាជនប៉ាឡេស្ទីនប្រហែល ៤៥០.000នាក់។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        163
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm