មេធាវី៖ប្រធានមន្ទីរពេទ្យហ្កាហ្សា ត្រូវបានឃុំខ្លួន ក្នុងលក្ខខណ្ឌ«អមនុស្សធម៌»ដោយអ៊ីស្រាអែល

2025/04/16 11:41:46 pm        98


មេធាវីរបស់លោក បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា នាយកមន្ទីរពេទ្យ Kamal Adwan នៃតំបន់ហ្កាហ្សា ដែលត្រូវបានចាប់ខ្លួន ដោយកងកម្លាំងអ៊ីស្រាអែលកាលពីខែធ្នូ កំពុងត្រូវបានឃុំខ្លួន ក្នុងលក្ខខណ្ឌ «អមនុស្សធម៌» ដោយអ៊ីស្រាអែល ហើយទទួលរងនូវ «ការបំភិតបំភ័យផ្នែករាងកាយ និងផ្លូវចិត្ត»។ 

លោក Hussam Abu Safiya គ្រូពេទ្យកុមារអាយុ ៥២ឆ្នាំ បានឡើងល្បីល្បាញកាលពីឆ្នាំមុន ដោយការបង្ហោះអំពីស្ថានភាពធ្ងន់ធ្ងរ នៅក្នុងមន្ទីរពេទ្យដែលត្រូវបានឡោមព័ទ្ធរបស់លោក នៅក្នុងទីក្រុង Beit Lahia អំឡុងពេលការវាយលុកទ្រង់ទ្រាយធំរបស់អ៊ីស្រាអែល។

នៅថ្ងៃទី ២៧ ខែធ្នូ កងកម្លាំងអ៊ីស្រាអែល បានចាប់ផ្តើមការវាយលុកទៅលើកន្លែង ដែលពួកគេដាក់ស្លាកថា ជា«មជ្ឈមណ្ឌលភេរវកម្មហាម៉ាស ហើយបានចាប់ខ្លួនបុគ្គលិកពេទ្យរាប់សិបនាក់ រួមទាំងលោក Abu Safiya ផងដែរ។

មេធាវីរបស់លោក Abu Safiya គឺលោក Gheed Qassem អាចទៅជួបលោកគ្រូពេទ្យនេះ នៅថ្ងៃទី ១៩ ខែមីនា នៅក្នុងពន្ធនាគារ Ofer នៅតំបន់វេសបែង( West Bank)។

លោក Qassem ដែលបានជួបអ្នកឆ្លើយឆ្លងព័ត៌មាន AFP នៅទីក្រុង Nazareth បាននិយាយថា៖«លោកគ្រូពេទ្យ កំពុងរងទុក្ខយ៉ាងខ្លាំង លោកហត់នឿយពីការធ្វើទារុណកម្ម សម្ពាធ និងការអាម៉ាសដែលលោក បានស៊ូទ្រាំ ដើម្បីបង្ខំលោកសារភាពចំពោះទង្វើ ដែលលោកមិនបានប្រព្រឹត្ត»។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm