
ប្រទេសចិន បានព្រមាននៅថ្ងៃពុធនេះថា ខ្លួនមិនភ័យខ្លាចក្នុងការធ្វើសង្គ្រាមពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិកឡើយ ហើយបានអំពាវនាវជាថ្មីឲ្យមានកិច្ចសន្ទនា បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា វាអាស្រ័យលើទីក្រុងប៉េកាំង មកចូលរួមតុចរចា។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា៖«ប្រសិនបើសហរដ្ឋអាមេរិកពិតជាចង់ដោះស្រាយបញ្ហានេះ តាមរយៈការសន្ទនា និងការចរចា ប្រទេសនេះ គួរតែបញ្ឈប់ការបង្កើនការដាក់សម្ពាធកាន់តែខ្លាំង បញ្ឈប់ការគំរាមកំហែង និងការបង្ខូចកេរ្តិ៍ឈ្មោះ ហើយនិយាយទៅកាន់ប្រទេសចិន ដោយឈរលើមូលដ្ឋាននៃសមភាព ការគោរព និងផលប្រយោជន៍ទៅវិញទៅមក»។
