UNHCR៖ មានអ្នកភៀសសឹកជិត ១៣លាននាក់ ខណៈជម្លោះស៊ូដង់ឈានចូលឆ្នាំទី៣

2025/04/17 12:46:33 am        25

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) បានឲ្យដឹងថា ប្រទេសស៊ូដង់កំពុងប្រឈមនឹងវិបត្តិជនភៀសខ្លួនដ៏ធ្ងន់ធ្ងរបំផុតរបស់ពិភពលោក ដោយមនុស្សជិត ១៣លាននាក់ ត្រូវភៀសខ្លួនដោយសារជម្លោះដ៏រ៉ាំរ៉ៃនៅក្នុងប្រទេសនេះ ក្នុងនោះចំនួនជិត ៤លាននាក់បានភៀសខ្លួនទៅកាន់ប្រទេសជិតខាង គិតចាប់តាំងពីជម្លោះបានផ្ទុះឡើងកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។

អ្នកនាំពាក្យ UNHCR លោកស្រី Olga Sarrado បាននិយាយនាពេលថ្មីៗនេះថា នៅស៊ូដង់ មនុស្សភៀសសឹកក្នុងប្រទេស (IDPs) ដែលមានចំនួនជាង ៨លាននាក់ កំពុងជួបការលំបាកក្នុងការទទួលបានទឹកស្អាតប្រើប្រាស់ ខណៈដែលជំរុំជនភៀសខ្លួនក្នុងប្រទេសនានា ដូចជាស៊ូដង់ខាងត្បូង ឆាដ និងអ៊ូហ្គង់ដាជាដើម មានភាពចង្អៀតណែនខ្លាំង ដែលធ្វើឲ្យស្ត្រី និងកុមារងាយរងគ្រោះជាពិសេស។

កំពង់ផែស៊ូដង់ ដែលមានទីតាំងនៅតាមបណ្ដោយឆ្នេរភាគខាងកើត នៅតែមានស្ថិរភាព ដោយសារមិនមានពាក់ព័ន្ធនឹងការប្រយុទ្ធដោយផ្ទាល់ ដែលធ្វើឲ្យវាក្លាយជាចំណុចប្រមូលផ្តុំដ៏ធំមួយ សម្រាប់ជនភៀសខ្លួនស៊ូដង់។ អាជ្ញាធរក្នុងតំបន់ បានបង្កើតជំរុំជនភៀសខ្លួនរាប់សិបកន្លែង ដោយផ្តល់ជម្រកដល់មនុស្សជាង ២០០.០០០នាក់ដែលភៀសខ្លួនចេញពីតំបន់ជម្លោះ។

ដោយការផ្គត់ផ្គង់សំខាន់ៗ ដូចជាអាហារ និងថ្នាំ ខ្វះខាត ក៏ដូចជាការរំខានជាញឹកញាប់ដោយការដាច់ទឹក និងចរន្តអគ្គិសនី ជីវភាពរស់នៅរបស់ប្រជាជនដែលភៀសខ្លួនជាច្រើន មានការលំបាកយ៉ាងខ្លាំង។

ជម្លោះ នៅស៊ូដង់ បានអូសបន្លាយអស់រយៈពេល ២ឆ្នាំមកហើយ។ នៅពេលជម្លោះឡើងដល់កម្រិតខ្លាំងក្លាបំផុត រដ្ឋ ១៥ នៃរដ្ឋចំនួន ១៨ របស់ប្រទេសស៊ូដង់ ត្រូវបានគ្របដណ្ដប់ដោយអំពើហិង្សា ហើយភូមិកំណើតរបស់ជនភៀសខ្លួនជាច្រើនត្រូវបានធ្វើឲ្យក្លាយជាទីនៃគំនរបាក់បែក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm