ពលករ ពលការិនី និស្សិត និងប្រជាពលរដ្ឋខែ្មរជាង១ម៉ឺននាក់ចូលរួមអបអរសាទរ “សង្ក្រាន្តខ្មែរនៅសាធារណរដ្ឋកូរ៉េ”

2025/04/17 01:24:37 am        121

(សាធារណរដ្ឋកូរ៉េ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ, ក្រុមការងារESEA ព្រមទាំងសមាគមខ្មែរ និងសហគមន៍ខ្មែរ បានរៀបចំកម្មវិធីអបអរសាទរ “សង្ក្រាន្តខ្មែរនៅសាធារណរដ្ឋកូរ៉េ” សរុបចំនួន១២ទីតាំង មានអ្នកចូលរួមប្រមាណជាង១ម៉ឺននាក់ក្នុងរយៈពេលជាង២០ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែមីនា រហូតដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥នេះ។

ការរៀបចំសង្ក្រាន្តនៅតាមតំបន់នានាសរុប១០ទីតាំងនេះរួមមាន៖ តំបន់មីយាំង, តំបន់ហ្វាសង់ (២ទីតាំង), តំបន់ជេជូ, តំបន់ថេហ្គូ, តំបន់អឺយចុងប៊ូ (៣ទីតាំង), តំបន់អានសាន (២ទីតាំង), តំបន់ក្វាងជូតូច, តំបន់គីមហ៊េ និងតំបន់ក្វាងជូធំ (៣ទីតាំង) នៃសាធារណរដ្ឋកូរ៉េ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីបងប្អូនអាណិកជនខ្មែរ ពលករ ពលការិនី និងនិស្សិតខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សារៀនសូត្រនៅសាធារណរដ្ឋកូរ៉េ។

កម្មវិធីសង្ក្រាន្តខ្មែរនៅសាធារណរដ្ឋកូរ៉េ ចាប់ផ្តើមដោយពិធីសាសនា ស្របទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ ការលេងល្បែងប្រជាប្រិយខ្មែរដូចជា បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ និងលាក់កន្សែង ប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែង។ កម្មវិធីនេះ ក៏មានការដាក់បង្ហាញនូវស្តង់ម្ហូបអាហារខ្មែរ សម្លៀកបំពាក់ប្រពៃណីខ្មែរ និងផលិតផលខ្មែរជាច្រើនផងដែរ។

តាមការគ្រោងទុកការរៀបចំកម្មវិធី “សង្ក្រាន្តខ្មែរនៅសាធារណរដ្ឋកូរ៉េ” នឹងសហការរៀបចំនៅតាមតំបន់ផ្សេងៗជាបន្តបន្ទាប់ទៀត ដើម្បីឱ្យបងប្អូនពលករ ពលការិនី និស្សិត ក៏ដូចជាសហគមន៍ខ្មែរនៅទីនោះ មានឱកាសបានចូលរួមកម្មវិធីសង្ក្រាន្តឆ្នាំថ្មី ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដូចនៅស្រុកកំណើត។

គួរបញ្ជាក់ផងដែរថា ក្រុមការងារ ESEA គណៈកម្មាធិការគណបក្សនៅសាធារណរដ្ឋកូរ៉េ សមាគមខ្មែរ និងសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ តែងតែសហការរៀបចំកម្មវិធីសង្ក្រាន្តខ្មែរនៅសាធារណរដ្ឋកូរ៉េជារៀងរាល់ឆ្នាំ ជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅទីនោះ ក្នុងបំណងដើម្បីបង្កើននូវភាពសប្បាយរីករាយក្នុងការអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm