អ៊ីស្រាអែល បន្តវាយលុកហ្កាហ្សា រារាំងជំនួយ និងប្រែក្លាយ៣០% នៃតំបន់នេះទៅជា «តំបន់ទ្រនាប់»

2025/04/17 11:08:19 am        74

អ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃពុធ ទី១៦ មេសា ថា ខ្លួនបានប្រែក្លាយដែនដីហ្កាហ្សា៣០ភាគរយទៅជាតំបន់ទ្រនាប់ ខណៈខ្លួនបានសម្រុកវាយលុកដោយយោធាឥតឈប់ឈរ និងបិទផ្លូវសម្រាប់ជំនួយមនុស្សធម៌ចូលទៅកាន់ដែនដីដែលត្រូវបំផ្លិចបំផ្លាញដោយសង្រ្គាម។ អ៊ីស្រាអែល បានបន្តការវាយលុកតាមអាកាស និងដីគោក នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប នៅថ្ងៃទី១៨ ខែមីនា ដោយបញ្ចប់បទឈប់បាញ់រយៈពេលពីរខែជាមួយក្រុមហាម៉ាស ដោយក្រុមអ្នកជួយសង្គ្រោះបាននិយាយថា មនុស្សរាប់សិបនាក់បានស្លាប់ ក្នុងការវាយប្រហារនៅទូទាំងដែនដីដីប៉ាឡេស្ទីន។

អង្គការសហប្រជាជាតិបាននិយាយថា ពលរដ្ឋប៉ាឡេស្ទីនប្រមាណ ៥០០.០០០នាក់ បានភៀសខ្លួនចេញចាប់តាំងពីការបញ្ចប់បទឈប់បាញ់នៅតំបន់ហ្កាហ្សា បង្កជាអ្វីត្រូវបានគេចាត់ទុកថាជាវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរបំផុតមួយដែលដែនដីនេះពុំធ្លាប់ជួបប្រទះក្នុងរយៈពេលជាង១៨ខែនៃសង្គ្រាម។

យោធាអ៊ីស្រាអែល កាលពីថ្ងៃពុធបាននិយាយថា ជាផ្នែកនៃប្រតិបត្តិការឡើងវិញរបស់ខ្លួន អ៊ីស្រាអែល «ទទួលបានការគ្រប់គ្រងប្រតិបត្តិការពេញលេញលើតំបន់ និងផ្លូវសំខាន់ៗមួយចំនួន នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប» ហើយប្រហែល៣០ភាគរយនៃដែនដីហ្កាហ្សាបច្ចុប្បន្ននេះ ត្រូវបានគេកំណត់ថាជាតំបន់ប្រតិបត្តិការសន្តិសុខ។ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានវាយលុកលើ «គោលដៅភេរវកម្មប្រហែល ១.២០០កន្លែង»។

រដ្ឋមន្ត្រីការពារជាតិ លោក Israel Katz បានប្រកាសកាលពីដើមខែនេះថា យោធាកំពុងដណ្តើមយក «តំបន់ធំ» នៃតំបន់ហ្កាហ្សា ដោយធ្វើឱ្យតំបន់នេះ «កាន់តែតូច និងនៅឯកោ»។

មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលបាននិយាយដដែលៗថា សម្ពាធយោធាគឺជាមធ្យោបាយតែមួយគត់ដើម្បីបង្ខំក្រុមហាម៉ាសឱ្យដោះលែងចំណាប់ខ្មាំង៥៨នាក់ដែលនៅតែត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សា។


អត្ថបទដែលទាក់ទង

ឧស្សាហកម្មអ៊ីតាលី៖ គោលនយោបាយដំឡើងពន្ធរបស់អាមេរិកបង្ក«វិបត្តិរចនាសម្ព័ន្ធ» សម្រាប់ការផលិត
2025/04/19 11:36:00 am        1
មនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នា ក្នុងរដ្ឋធានីប្រទេសយេម៉ែន បន្ទាប់ពីការវាយប្រហាររបស់អាមេរិក
2025/04/19 10:52:26 am        1
អ៊ីស្រាអែល វាយប្រហារលើគោលដៅរាប់សិបកន្លែងនៅហ្កាហ្សា ខណៈកិច្ចប្រឹងប្រែងបទឈប់បាញ់ជាប់គាំង
2025/04/19 10:49:38 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនសន្យានាំចូលកសិផលដែលមានគុណភាពពីកម្ពុជា និងជំរុញអ្នកវិនិយោគបន្ថែម

2025/04/19 12:00:06 pm
​ឧស្សាហកម្មអ៊ីតាលី៖ គោលនយោបាយដំឡើងពន្ធរបស់អាមេរិកបង្ក«វិបត្តិរចនាសម្ព័ន្ធ» សម្រាប់ការផលិត
2025/04/19 11:36:00 am
​កូនប្រុសពៅរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលបានមេដាយមាស​១គ្រឿងទៀតហើយ ពីការប្រឡងផ្នែកគណិតវិទ្យាកម្រិតពិភពលោក នៅប្រទេសអូស្ត្រាលី
2025/04/19 11:36:00 am
​មនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នា ក្នុងរដ្ឋធានីប្រទេសយេម៉ែន បន្ទាប់ពីការវាយប្រហាររបស់អាមេរិក
2025/04/19 10:52:26 am
​អ៊ីស្រាអែល វាយប្រហារលើគោលដៅរាប់សិបកន្លែងនៅហ្កាហ្សា ខណៈកិច្ចប្រឹងប្រែងបទឈប់បាញ់ជាប់គាំង
2025/04/19 10:49:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/17 09:29:28 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/06 11:39:47 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/13 05:07:34 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/18 03:18:43 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/18 07:34:14 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am