សម្តេចតេជោ៖ ដំណើរទស្សនកិច្ចប្រធានាធិបតីចិន ជាព្រឹត្តិការណ៍ដ៏សំខាន់ រួមទាំងធ្វើឲ្យមិត្តភាពកម្ពុជា និងចិនកាន់តែរឹងមាំ

2025/04/17 06:48:50 pm        252

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណចក្រកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច របស់កម្ពុជា បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីនពីង ផ្លូវរដ្ឋនៅកម្ពុ ជារយៈពេលពីរថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ រួមទាំងធ្វើឲ្យចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងចិនកាន់តែរឹងមាំបន្ថែមទៀតផងដែរ ខណៈ ដំណើរទស្សនកិច្ចជាលើកទី២លើទឹកដីកម្ពុជារបស់ប្រមុខរដ្ឋនៃប្រទេសមហាអំណាចទី២ លើពិភពលោក រូបនេះត្រូវបានរំពឹងថា នឹងនាំផលប្រយោជន៍ជូនកម្ពុជា កាន់តែច្រើនបន្ថែមទៀតនោះ។

ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញមកបំពេញ ​ទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៧ និង១៨ ខែមេសា ឆ្នាំ២០២៥នេះ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា​បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង នឹងចូលគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។ បន្ថែមពីនេះ ឯកឧត្តមនឹងជួបពិភាក្សាជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់ អំពីបញ្ហា តំបន់ និងអន្តរជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀត នូវចំណងមិត្តភាពជាប្រពៃណី ដែលត្រូវបានកសាងឡើងដោយថ្នាក់ដឹកនាំជាបន្តបន្ទាប់ នៃប្រទេស ទាំងពីរ។ ទស្សនកិច្ចនេះក៏នឹងបង្កើនសារៈសំខាន់បន្ថែមទៀតដល់ចំណងមិត្តភាពដែកថែប និងភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រជាជាតិទាំងពីរ ហើយនឹងមានឯកសារជាច្រើន ដែលរំពឹងថានឹងត្រូវបានចុះហត្ថលេខា ក្នុងឱកាសទស្សនកិច្ចនេះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យនានា។

តាមរយៈបណ្តាញសង្គមហ្វេសបុកផ្ទាល់កាលពីរសៀលថ្ងៃទី១៦ មុនដំណើរទស្សនកិច្ចផ្លូវរដ្ឋមួយ ថ្ងៃរបស់ប្រធានាធិបតីនៃប្រទេសមហាអំណាចពិពភលោកទី២នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍ដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់មួយនេះ ដោយសម្តេចបាន​បញ្ជាក់ថា«កម្ពុជាសូមស្វាគមន៍ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃនេះ ឯកឧត្ដម នឹងចូលគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង​សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។ ឯកឧត្តមប្រធានាធិបតីចិន នឹងជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់ អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀត​នូវចំណងមិត្តភាពជាប្រពៃណី នៃប្រទេសទាំងពីរ»។

ទាក់ទងនឹងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅលើទឹកដីកម្ពុជា ជាលើកទីពីររបស់ឯកឧត្តម ស៊ី ជីនពីងនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញវីដេអូឃ្លីបមួយ ដោយបានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចនេះ ខណៈសម្តេចធិបតី នាយករដ្ឋមន្រ្តីបានចាត់ទុកថា ដំណើរទស្សនកិច្ចនេះ ស្តែងឲ្យឃើញនូវសារៈសំខាន់ និងភាពរឹងមាំនៃទំនាក់ទំនងកម្ពុជា និងចិន។

សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា«កម្ពុជា-ចិត្តគឺជាមិត្តភាពជាប្រវត្តិសាស្រ្ត និង យូរអង្វែង ប្រទេសយើងទាំងពីរពង្រឹង និងពង្រីកឥតឈប់ឈរ នូវទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការលើ គ្រប់វិស័យ ក្នុងអំឡុងពេល៦៧ឆ្នាំចុងក្រោយនេះ ដោយចាប់ផ្តើមនូវ​ជំនាន់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បន្តដល់ជំនាន់សម្តេចតេជោ ហ៊ុន សែន និងដល់រាជរដ្ឋាភិបាលបច្ចុប្បន្ន»។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា ទំនាក់ទំនងរវាងកម្ពុជា និងចិន បានឈានដល់កម្រិតខ្ពស់បំផុត ជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។ ប្រទេសយើង ទាំងពីរកំពុងរួមគ្នាបង្កើតសមិទ្ធផលថ្មីៗក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្យ និងកសាងសហគមន៍វាស្នារួម ដើម្បីផលប្រយោជន៍រួម ដោយឈរលើគោលការណ៍​គោរពអធិបតីភាព ស្មើភាព ស្មើសិទ្ធ មិន ចូលជ្រាតជ្រែកចូលកិច្ចការផ្ទៃក្នុង….។

តាមរយៈវីដេអូឃ្លីបនេះដែរសម្តេចធិបតី បានលើកឡើងផងដែរថា ចំពោះកម្ពុជា-ចិន​ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិនិយោគ និងទេសចរណ៍។ ភាពជាដៃគូរកម្ពុជា-ចិន ក៏ជួយពង្រឹងនូវឯករាជ្យភាព សមត្ថភាពការ​ពារជាតិ និងកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិផងដែរ។

ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានប្រកាសថា ក្នុងនាមជានាយករដ្ឋមន្រ្តីសម្តេច រីករាយ​ក្នុងការពិភាក្សាជាមួយឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ដើម្បីដាក់ចេញនូវទិសដៅ​បន្តនូវកិច្ច សហប្រតិបត្តិការកម្ពុជា និងចិនសំដៅសម្រេចបាននូវឧត្តមប្រយោជន៍រួមជូនជាតិ និងប្រជាជននៃប្រទេសទាំងពីរ(កម្ពុជា-ចិន)៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm