អ៊ីស្រាអែល ថាកងទ័ពរបស់ខ្លួននឹងបន្តស្ថិតនៅដែនដីហ្កាហ្សា លីបង់ និងស៊ីរី ដោយគ្មានកំណត់

2025/04/17 07:23:47 pm        112

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃពុធ (១៦ មេសា) ថា កងទ័ពរបស់ខ្លួននឹងនៅតែស្ថិតក្នុងតំបន់សន្តិសុខ នៅដែនដីហ្កាហ្សា ប្រទេសលីបង់ និងស៊ីរី ដោយគ្មានកំណត់ ដែលអាចបង្កភាពស្មុគស្មាញដល់កិច្ចពិភាក្សាជាមួយក្រុមហាម៉ាស ជុំវិញបទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរ។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា "មិនដូចកាលពីមុនទេ ពេលនេះយោធាអ៊ីស្រាអែល មិនជម្លៀសចេញពីតំបន់ដែលត្រូវឈូសឆាយ និងរឹបអូសឡើយ ហើយយោធានឹងបន្តស្ថិតក្នុងតំបន់សន្តិសុខដើម្បីជាទ្រនាប់រវាងសត្រូវ និងសហគមន៍អ៊ីស្រាអែល ក្នុងស្ថានការណ៍បណ្ដោះអាសន្ន ឬអចិន្ត្រៃយ៍នៅហ្កាហ្សា ដូចនៅលីបង់ និងស៊ីរី"។

ទន្ទឹមនឹងនេះ មន្ត្រីសុខាភិបាលក្នុងតំបន់និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ្កាហ្សា បានសម្លាប់មនុស្សរាប់សិបនាក់។ កងកម្លាំងអ៊ីស្រាអែល បានកាន់កាប់ជាងពាក់កណ្តាលនៃតំបន់ហ្កាហ្សា នៅក្នុងយុទ្ធនាការជាថ្មីដើម្បីដាក់សម្ពាធលើក្រុមសកម្មប្រយុទ្ធហាម៉ាស ឱ្យដោះលែងចំណាប់ថ្នូរ បន្ទាប់ពីអ៊ីស្រាអែល បានបញ្ចប់បទឈប់បាញ់របស់ពួកគេកាលពីខែមុន។

អ៊ីស្រាអែលក៏បដិសេធមិនព្រមដកកម្លាំងចេញពីតំបន់មួយចំនួននៅលីបង់ បន្ទាប់ពីបទឈប់បាញ់ជាមួយក្រុមសកម្មប្រយុទ្ធហេសបូឡា កាលពីឆ្នាំមុន ហើយបានដណ្តើមយកតំបន់ទ្រនាប់មួយនៅភាគខាងត្បូងស៊ីរី បន្ទាប់ពីពួកឧទ្ទាមបានផ្តួលរំលំលោកប្រធានាធិបតីស៊ីរី Bashar Assad កាលពីខែធ្នូ។

គួរឱ្យដឹងថា អាជ្ញាធរប៉ាឡេស្ទីន និងប្រទេសជិតខាងទាំងពីរ ចាត់ទុកវត្តមានទាហានអ៊ីស្រាអែល ថាជាការកាន់កាប់យោធា ដោយបំពានច្បាប់អន្តរជាតិ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        50
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        48
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm